ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥២០នាក់ អ្នកជាសះស្បើយចំនួន ៣០១នាក់ និងអ្នកស្លាប់ចំនួន ៦នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៩ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 49
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥២០នាក់ អ្នកជាសះស្បើយចំនួន ៣០១នាក់ និងអ្នកស្លាប់ចំនួន ៦នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥២០នាក់ អ្នកជាសះស្បើយចំនួន ៣០១នាក់ និងអ្នកស្លាប់ចំនួន ៦នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥២០នាក់ ខណៈអ្នកជំងឺចំនួន ៣០១នាក់ បានជាសះស្បើយ និងអ្នកស្លាប់ចំនួន ៦នាក់។

ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំង ៥២០នាក់ មាន ៥នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុសហគមន៍ ២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៩.២៣៧នាក់, អ្នកជាសះស្បើយចំនួន ៧.៦៤១នាក់ និងអ្នកស្លាប់ចំនួន១២០នាក់៕

អត្ថបទទាក់ទង