ខ្មែរប៉ុស្ដិ៍ Close

    Facebook សី ហា ទម្លាយសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតរបស់លោក លឺ ឡាយស្រេងទៅលើព្រះមហាក្សត្រ

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 669
    Facebook សី ហា ទម្លាយសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតរបស់លោក លឺ ឡាយស្រេងទៅលើព្រះមហាក្សត្រFacebook សី ហា ទម្លាយសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតរបស់លោក លឺ ឡាយស្រេងទៅលើព្រះមហាក្សត្រ

    នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ ហ្វេសប៊ុក សីហា ដែលធ្លាប់ទម្លាយរឿងរ៉ាវផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិបានបង្ហោះនូវសំឡេងបែកធ្លាយមួយនៃការឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយស្រេង ជាមួយអតីតអ្នកតំណាងរាស្ត្រ គី លំអង ដោយដាក់ចំណងជើង និងមានខ្លឹមសារលំអិតដូចតទៅនេះ ៖ បែកធ្លាយសំឡេង លោក លឺ ឡាយស្រេង ប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតទៅលើព្រះមហាក្សត្រ!
    ផេកសីហា បានសរសេរថា៖

    នៅថ្ងៃនេះផេកសីហា យើងខ្ញុំ បានទទួលនូវសំឡេងឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយស្រេង ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ីនប៉ិច កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ ដោយលោក លឺ ឡាយស្រេង បានប្រើពាក្យសម្តីប្រមាថកាតទានយ៉ាងធ្ងន់ធ្ងរបំផុតទៅលើអង្គព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋកម្ពុជា។

    សម្តីឆ្លើយឆ្លងគ្នារវាង លោក លឺ ឡាយស្រេង ជាមួយលោកស្រី គី លំអង បានលើកឡើងពីផែនការដែលនឹងមានមន្ត្រីមួយចំនួនចង់ទៅចូលគាល់ព្រះមហាក្សត្រ ក្រោមលេសដែលគេបាននិយាយថា ដើម្បីបន្ថយកំដៅនយោបាយ ហើយទំនងជាចង់សុំការសម្រេចព្រះទ័យពីព្រះមហាក្សត្រ អោយធ្វើអ្វីមួយតាមគោលបំណងរបស់ពួកគេ ប៉ុន្តែ គី លំអង គិតថា ប្រហែលព្រះមហាក្សត្រមិនហ៊ានទេ។ នេះបើតាមសំឡេងឆ្លើយឆ្លងរបស់លោកស្រី គី លំអង ក្នុងនោះមានទាំងបញ្ចេញឈ្មោះ លោក ឡៅ ម៉ុងហៃ ក៏នឹងត្រូវចូលព្រះបរមរាជវាំងគាល់ព្រះករុណាផងដែរ ។ ប៉ុន្តែ លោក លឺ ឡាយស្រេង បានឆ្លើយតបទៅ លោកស្រី គី លំអង វិញ ដោយប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះព្រះមហាក្សត្រថា « បើមិនហ៊ានទេ ឲ្យដាក់រាជ្យទៅ ឲ្យគេទៅធ្វើម្តងវិញ មាន់គ្រៀវអញ្ចឹងនោះ។
    បន្ទាប់ពីលឺពាក្យនេះ លោកស្រី គី លំអង បានសរសើរលោក លឺ ឡាយស្រេង ថា …ក្នុងចំណោមហ៊្វុនស៊ីនប៉ិច ចាស់ ៗ មានតែបងឯងទេដែលហ៊ានងើបនោះ។

    ក្នុងការសន្ទនាគ្នានោះដែរ អ្នកទាំងពីរក៏បានប្រើពាក្យវាយប្រហារទៅលើសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ ប្រធានគណបក្សហ៊ុនស៊ីនប៉ិចបច្ចុប្បន្ន ដោយពាក្យអសុរោះមួយចំនួន ដូចជា ប្រើសម្តីថា អាស្តេចចោលម្សៀតមួយនេះយ៉ាប់មែនទែន … ថោកទាបណាស់… អានេះបន្តុះបង្អាប់រាជវង្ស…ជាដើម។ គី លំអង បានបន្ទរថា ត្រូវហើយបង្អាប់ព្រះកូណាទៀត ។ លោក លឺ ឡាយស្រេង ថែមទាំងបានបន្តប្រមាថព្រះមហាក្សត្រទៀតថា « បើអាព្រះកូណាហ្នឹងវាអាប់ស្រាប់ផងទេ…. »។

    សូមស្តាប់សំឡេងនិយាយឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយស្រេង ជាមួយលោកស្រី គី លំអង និងការប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតទៅលើព្រះមហាក្សត្រដូចតទៅ៖

     

    អត្ថបទទាក់ទង