ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ៖ អ្នកជំងឺជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណា មានសុខភាពល្អប្រសើរដូចធម្មតាឡើងវិញ ខណៈការធ្វើតេស្ត២លើក បង្ហាញលទ្ធផលអវិជ្ជមាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ កីឡា - សុខភាព 52
ក្រសួងសុខាភិបាល ៖ អ្នកជំងឺជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណា មានសុខភាពល្អប្រសើរដូចធម្មតាឡើងវិញ ខណៈការធ្វើតេស្ត២លើក បង្ហាញលទ្ធផលអវិជ្ជមាន ក្រសួងសុខាភិបាល ៖ អ្នកជំងឺជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណា មានសុខភាពល្អប្រសើរដូចធម្មតាឡើងវិញ ខណៈការធ្វើតេស្ត២លើក បង្ហាញលទ្ធផលអវិជ្ជមាន

ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្ត លើវត្ថុវិភាគរបស់អ្នកជំងឺជនជាតិចិនម្នាក់ ដែលបានរកឃើញមានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅខេត្តព្រះសីហនុ ដោយលទ្ធផលនៃការធ្វើតេស្តចំនួន២លើក បង្ហាញនូវលទ្ធផលអវិជ្ជមាន។

ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នអ្នកជំងឺមានសុខភាពល្អប្រសើរដូចធម្មតាវិញហើយ រីឯការធ្វើតេស្តលើវត្ថុវិភាគរបស់អ្នកជំងឺរូបនេះ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផលអវិជ្ជមានចំនួន២លើក គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ»។

ក្រសួងបញ្ជាក់ថា ថ្វីត្បិតតែសុខភាពរបស់ជនជាតិចិនរូបនោះ មានសភាពល្អប្រសើរ និងដើម្បីឲ្យមានភាពច្បាស់លាស់ តាមការពិភាក្សាជាមួយអង្គការសុខភាពពិភពលោក អ្នកមិនទាន់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅឡើយទេ ដោយទុកតាមដានបន្ថែមទៀតរហូតដល់ថ្ងៃអាទិត្យទី ០៩ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីរង់ចាំការធ្វើតេស្តជាថ្មីម្តងទៀត ទៅតាមវិធានវេជ្ជសាស្ត្រ ក្នុងការបញ្ជាក់នូវ ភាពសះស្បើយដោយមិនមានវីរុសកូរ៉ូណាថ្មី ពិតប្រាកដរបស់អ្នកជំងឺ។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា នៅពេលវិភាគធ្វើតេស្តបង្ហាញលទ្ធផលអវិជ្ជមាន វីរុសកូរ៉ូណាថ្មីនេះ ជាលើកទី៣ នៅថ្ងៃទី១0 ខែកុម្ភៈ ឆ្នាំ២០២០នោះ ក្រសួងនឹងរៀបចំតាមលក្ខណៈបច្ចេកទេស ឲ្យអ្នកជំងចេញពីមន្ទីរពេទ្យតែម្តង ហើយសមាជិកគ្រួសារគាត់បីនាក់ទៀត ដែលមានអវិជ្ជមានវីរុស ក៏នឹងបានរួចផុតពីការសង្កេតតាមដានសុខភាពចំនួន១៤ថ្ងៃ ស្របពេលជាមួយគ្នាទៅនឹងការចាកចេញពីមន្ទីរពេទ្យរបស់អ្នកជំងឺ។

សូមបញ្ជាក់ថា លោក ចា ជិនហូរ អាយុ៦០ឆ្នាំ ដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕

 

Fresh News

អត្ថបទទាក់ទង