ខ្មែរប៉ុស្ដិ៍ Close

រូបភាពបង្ហាញខ្លឹមសារគ្រប់គ្រាន់អំពី ទណ្ឌិត សម រង្ស៊ី និងភរិយា នៅ IPU ប្រទេសស្វីស

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 140
រូបភាពបង្ហាញខ្លឹមសារគ្រប់គ្រាន់អំពី ទណ្ឌិត សម រង្ស៊ី និងភរិយា នៅ IPU ប្រទេសស្វីស រូបភាពបង្ហាញខ្លឹមសារគ្រប់គ្រាន់អំពី ទណ្ឌិត សម រង្ស៊ី និងភរិយា នៅ IPU ប្រទេសស្វីស

រូបភាពប៉ុន្មានសន្លឹកនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ អាចបង្ហាញឲ្យដឹងយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី និងភរិយា មិ​នត្រូវបានទទួលស្វាគមន៍ដោយគណៈប្រតិភូ ឬមន្រ្តីរបស់សហភាពអន្តរសភា (IPU) នៅប្រទសស្វីស ឬបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីនោះទេ ផ្ទុយស្រឡះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ត្រូវបានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរបស់ប្រទេសប៊ែលហ្ស៊ិក និងកម្លាំងសមត្ថកិច្ចឈរការពារ និងអមដំណើរតាមរថយន្តមុខក្រោយ ហើយជាពិសេសមានបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប៊ែកហ្សិចយ៉ាងច្រើន មកទទួលស្វាគមន៍យ៉ាងរីករាយ នៅសណ្ឋាគារ ទីដែលសម្តេចស្នាក់ដើម្បីបំពេញភារកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅប្រទេស​ប៊ែលហ្សិក។

តាមបញ្ជីឈ្មោះនៃសមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲ្យបង្ហាញថា លោក សម រង្ស៊ី មេចលនាប្រឆាំងនៅក្រៅប្រទេស មិនមានឈ្មោះនៅក្នុងបញ្ជីនៃសមាសភាពដែលចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះទេ។

ការបង្ហាញបញ្ជីឈ្មោះ សមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ បានធ្វើឡើងបន្ទាប់ពីមានការ អះអាងថា លោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួនទៅក្រៅប្រទេស ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា ( IPU ) និងត្រូវអនុញ្ញាតឱ្យឡើងថ្លែងសុន្ទរកថាផងដែរ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ទណ្ឌិត សម រង្ស៊ី ដែលទៅ សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មិនមែនចូលរួមមហាសន្និបាតលើកទី១៣៩ឡើយ ប៉ុន្តែគឺគ្រាន់តែទៅក្នុងនាមជាដើមបណ្ដឹង ជុំវិញការសុំអន្ដរាគមន៍ទៅកាន់ IPU នាពេលកន្លងទៅតែប៉ុណ្ណោះ មិនមែនពាក់ព័ន្ធនឹង IPU ដូចការលើកឡើងរបស់ សម រង្ស៊ី ទេ៕

អត្ថបទទាក់ទង