
ភាពមិនច្បាស់លាស់របស់តំបន់អាស៊ីចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ី
ការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែនបានបង្កជាគ្រោះមហន្តរាយនៅក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសលើប្រជាជនអ៊ុយក្រែន ហើយជម្លោះនេះក៏បានបង្កនូវការរំជើបរំជួលនៅក្នុងតំបន់អឺរ៉ុបរវាងមហាអំណាចធំៗផងដែរ។ ការដែលរុស្ស៊ីបំពានច្បាប់អន្តរជាតិ និងការដាក់ទណ្ឌកម្មរបស់លោកខាងលិច លើរុស្ស៊ី បានបង្កើននូវផលប៉ះពាល់កាន់តែខ្លាំងលើសកលភាវូបនីយកម្មដែលបានរងគ្រោះជាបន្តបន្ទាប់ចាប់តាំងពីអាណត្តិដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump និងនៅក្នុងអំឡុងពេលកើតមានការរាតត្បាតនៃវីរុសកូវីដ-១៩។