សារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការធ្វើជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារអំពាវនាវ ស្តីពីការធ្វើជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣។ នេះបើតាមសារអំពាវនាវ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។
ជំរឿនកសិកម្មនៅកម្ពុជា នឹងត្រូវធ្វើចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះគឺជាជំរឿនកសិកម្មលើកទី២ នៅកម្ពុជា ស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ច របស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍៖ សហគ្រាសកសិដ្ឋានកសិកម្ម និង គ្រួសារកាន់កាប់កសិកម្មនីមួយៗ ត្រូវចូលរួមសហការក្នុងការផ្ដល់ព័ត៌មានទិន្នន័យដល់មន្ត្រីជំរឿនកសិកម្ម៕
Fresh News