ខ្មែរប៉ុស្ដិ៍ Close

បក្សភ្លើងទៀន ដកលោក លី សុធារ៉ាយុត្តិ ចេញពីតំណែងអគ្គលេខាធិការបក្ស ក្រោយធ្លាយរឿងអាស្រូវ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 48
បក្សភ្លើងទៀន ដកលោក លី សុធារ៉ាយុត្តិ ចេញពីតំណែងអគ្គលេខាធិការបក្ស ក្រោយធ្លាយរឿងអាស្រូវ បក្សភ្លើងទៀន ដកលោក លី សុធារ៉ាយុត្តិ ចេញពីតំណែងអគ្គលេខាធិការបក្ស ក្រោយធ្លាយរឿងអាស្រូវ

ទីបំផុតលោក លី សុធារ៉ាយុត្តិ ដែលអាសោចដោយរឿងអាស្រូវ​លើ​គ្រែ ត្រូវបានគណបក្សភ្លើងទៀន សម្រេចដកចេញពីតំណែងអគ្គលេខាធិការបក្ស​ហើយ។

សេចក្តីសម្រេចផ្លាស់ប្តូរតំណែងអគ្គលេខាធិការបក្សនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ គណបក្សភ្លើងទៀន បានសម្រេចតែងតាំងលោក គង់ មុនីកា កូនលោក គង់ គាំ ជាអគ្គលេខាធិការគណបក្សស្តីទី។

សូមបញ្ជាក់ថា ការដកតំណែងលោក លី សុធារ៉ាយុត្តិ បានធ្វើឡើងបន្ទាប់ពីរឿង​អាស្រូវផ្លូវភេទរវាងលោក លី សុធារ៉ាយុត្តិ និងនារីជាច្រើន ត្រូវបានគេទម្លាយតាមបណ្តាយសង្គមជាបន្តបន្ទាប់។

រឿងអាស្រូវផ្លូវភេទនោះ ធ្វើឱ្យប៉ះពាល់តម្លៃសីលធម៌សង្គម និងជាគំរូដ៏អាក្រក់មួយ។ ការបែកធ្លាយរឿងអាស្រូវនេះ នាំឱ្យផ្ទុះការរិះគន់ជាច្រើន ចំពោះចរិតអសីលធម៌ និងភាពមិនថ្លៃថ្នូររបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀន៕

អត្ថបទទាក់ទង