ខ្មែរប៉ុស្ដិ៍ Close

កូវីដ​-១៩ ​៖​ ក្រសួង​សុខាភិបាល​ដៃ​ម្ខាង​ត្រូវ​ទប់​ទល់​នឹង​ជំងឺ ​ដៃ​ម្ខាង​ត្រូវ​ទប់ទល់​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 31
កូវីដ​-១៩ ​៖​ ក្រសួង​សុខាភិបាល​ដៃ​ម្ខាង​ត្រូវ​ទប់​ទល់​នឹង​ជំងឺ ​ដៃ​ម្ខាង​ត្រូវ​ទប់ទល់​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​ កូវីដ​-១៩ ​៖​ ក្រសួង​សុខាភិបាល​ដៃ​ម្ខាង​ត្រូវ​ទប់​ទល់​នឹង​ជំងឺ ​ដៃ​ម្ខាង​ត្រូវ​ទប់ទល់​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​

ក្រសួង​សុខាភិបាល ​កាល​ពី​ថ្ងៃទី ​២៨ ​កុម្ភៈ ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​មួយ​ដល់​បណ្តា​អ្នក​សារព័ត៌មាន​កម្ពុជា ​ស្តីពី ​ពី​ជំងឺ​ខូវីដ​-​19 ​ដែល​កំពុង​រាតត្បាត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​។ ដោ​យ​ឡែក​សម្រាប់​កម្ពុជា​ បើ​ទោះបី​ជា​ជំងឺ​នេះមិ​ន​ទាន់​ឆ្លង​មក​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​ក្តី ​ក៏​ប៉ុន្តែ ​វា​កំពុង​បង្កការ​ភ័យខ្លាច​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​ភាគ​ច្រើន​។ ​ក្នុង​នោះ ​ការបំផុស​ព័ត៌មាន​​ក្លែង​​ក្លាយ​កាន់​តែ​ច្រើន​ ​កាន់​​តែ​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ មាន​ការ​ភ័យ​ខ្លាច​ទ្វេ​ឡើង​។ ​តើ​ហេតុ​អ្វី​?  ​

លោស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកទាត់ចោល និងថ្កោលទោសចំពោះសកម្មជន Facebook ដែលមាននិន្នាការប្រឆាំង ដែលបង្ហោះព័ត៌មានបំពុល បំណងធ្វើឲ្យមានភាពចលាចលសង្គម បានលើកឡើងថា «គ្រប់មន្ទីរពេទ្យឲ្យតែសង្ស័យមានឆ្លង Covid-19 នឹងចាក់ថ្នាំសម្លាប់ចោល»។

លោកស្រី វណ្ណឌីន បានទាត់ចោលការលើកឡើង បែបល្ងង់ខ្លៅរបស់សកម្មជនប្រឆាំង និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វះស្វែងរកវិធីធ្វើយ៉ាងណាចាប់ខ្លួនជននោះ មកផ្តន្ទាទោសតាមច្បាប់ កុំឲ្យនៅតែបន្តបង្កើតព័ត៌មានបំពុល ធ្វើឲ្យសង្គមចលាចលបែបនេះទៀត។

លោកស្រី ឱ វណ្ណឌីន បានចាត់ទុកការបង្ហោះព័ត៌មានប្រឌិននេះថា «ជាពាក្យសំដីអសីលធម៌ និងប្រឌិតបំពុលសង្គមទាំងស្រុង។ សូមកុំជឿ និងសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់ការតាមផ្លូវច្បាប់»

ជាមួយគ្នានេះ លោកស្រីនៅតែអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកលេង Facebook សូមកុំជឿទៅលើព័ត៌មានមិនផ្លូវការ ឬការបង្ហោះ Facebook ដែលគ្មានប្រភពច្បាស់ ហើយសូមមេត្តាជឿជាក់លើរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ប្រសិនមានអ្វីវិវត្តន៍ថ្មី ក្រសួងនឹងជម្រាបជូនភ្លាមៗ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង ងាយស្រួលបង្ការ៕

អត្ថបទទាក់ទង