ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ២នាក់ និងមិនមានរកឃើញករណីអ្នកឆ្លងថ្មីនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ២នាក់ និងមិនមានរកឃើញករណីអ្នកឆ្លងថ្មីនោះទេ ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ២នាក់ និងមិនមានរកឃើញករណីអ្នកឆ្លងថ្មីនោះទេ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា មានករណីព្យាបាលជាសះស្បើយចំនួន ២នាក់ និងមិនមានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ។

អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ទាំង២នាក់ថ្មីនេះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្នាក់នៅបុរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សម្រាប់អ្នកឆ្លងកូវីដ-១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» វិញ បានរកឃើញសរុបចំនួន៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣១នាក់ និង១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើអ្នកឆ្លងកូវីដ-១៩ ចំនួន៣៦៣នាក់ ក្នុងនោះអ្នកជំងឺ៣៤៧នាក់ បានជាសះស្បើយ និងអ្នកជំងឺចំនួន ១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទទាក់ទង