ខ្មែរប៉ុស្ដិ៍ Close

លោក ហេង សួរ៖ នៅក្នុងលោកនេះមិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិត ឬមួយហាមក្រុមហ៊ុន សហគ្រាសមិនឲ្យកាត់បន្ថយបុគ្គលិកនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 61
លោក ហេង សួរ៖ នៅក្នុងលោកនេះមិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិត ឬមួយហាមក្រុមហ៊ុន សហគ្រាសមិនឲ្យកាត់បន្ថយបុគ្គលិកនោះទេ លោក ហេង សួរ៖ នៅក្នុងលោកនេះមិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិត ឬមួយហាមក្រុមហ៊ុន សហគ្រាសមិនឲ្យកាត់បន្ថយបុគ្គលិកនោះទេ

នាល្ងាចថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងវិជ្ជាជីវៈ បានចេញមកពីពន្យល់ពីដំណើរដើមទងនៃការធ្វើកូដកម្មនៅមុខក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលបានអូសបន្លាយមកចំនួន ២ថ្ងៃមកនេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោក។

លោក ហេង សួរ បានគូសបញ្ជាក់ថា «វិវាទរវាងភាគីទាំង២ បានឆ្លងកាត់ការផ្សះផ្សារជាច្រើនលើកច្រើនសាររួចមកហើយ តាំងពីកម្រិតក្រុមហ៊ុន ឡើងមកដល់កម្រិតក្រសួង ហើយចុងក្រោយដល់កម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ប៉ុន្តែភាគីបុគ្គលិកពុំមានឆន្ទៈក្នុងការព្រមព្រៀងទទួលយកដំណោះស្រាយរបស់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនោះទេ»។

លោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរូបនេះបានបន្តថា «នៅក្នុងលោកនេះមិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយហើយគឺត្រូវធ្វើមួយជីវិតនោះទេ ឬហាមក្រុមហ៊ុន សហគ្រាសមិនឲ្យកាត់បន្ថយបុគ្គលិកនោះទេ»។

ប៉ុន្តែអ្វីដែលជាការកត់សម្គាល់របស់លោកគឺថា វិវាទមួយនេះ បើជាការពាក់ព័ន្ធនឹងតួលេខ ហើយអាចគណនាបានដោយវិទ្យាសាស្ត្រពិត ឬដោយប្រមាណវិធី បូក ដក គុណ ចែក នោះគឺមិនលំបាកក្នុងការដោះស្រាយនោះទេ។ ប៉ុន្តែវិវាទដែលកើតឡើងដោយយកហេតុផលសិទ្ធិផ្តាច់មុខ ឬទាមទារប្រយោជន៍អ្វីមួយ ដែលមិនមានចែងក្នុងច្បាប់ ឬទាមទារលើសច្បាប់ នោះគឺមិនងាយនឹងមានលទ្ធផលនោះឡើយ។

គួរបញ្ជាក់ថា នាប៉ុន្មានថ្ងៃមកនេះ មានបុគ្គលិកមួយចំនួននៃកាស៊ីណូណាហ្គាវើល បាននាំគ្នាធ្វើបាតុកម្ម ដែលបាតុកម្មនេះត្រូវបានគេអះអាងថា មានការរៀបចំដោយជនបរទេស។

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងដល់តំណាង និងកម្មករនិយោជិត ក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ការធ្វើបាតុកម្មដោយខុសច្បាប់ នៅលើសួនច្បារ សម្ដេច ហ៊ុន សែន ជាបន្ទាន់ផងដែរ៕

អត្ថបទទាក់ទង