ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ទៀតជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួនតែ ១ករណីប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ កីឡា - សុខភាព 8
ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ទៀតជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួនតែ ១ករណីប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ទៀតជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួនតែ ១ករណីប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាអ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់បន្ថែមទៀត បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ខណៈរកឃើញករណីឆ្លងថ្មី ចំនួន ១ករណី។

អ្នកជាសះស្បើយទាំង១០នាក់រួមមាន៖

  1. ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
  2. ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
  3. ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
  4. បុរសជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាននៅខេត្តតាកែវ ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
  5. បុរសជនជាតិជប៉ុន អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

រីឯអ្នកដែលវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ២ករណីនោះវិញ រូមមាន៖

  1. ស្ត្រីជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ២១នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង