ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 47
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប

ថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២នេះ គឺជាខួប៥២ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន បានចូលព្រៃធ្វើយុទ្ធជនលីអាវុធដើម្បីផ្តួលរំលំរបបសាធារណរដ្ឋ របស់លោក លន់ នល់ តាមការអំពាវនាវរបស់សម្តេចព្រះបរមកោដ្ឋ នរោត្តម សីហនុ។ កាលពី៥២ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ចូលព្រៃតស៊ូព្រោះភ្លើងសង្គ្រាម ប៉ុន្តែថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញលើកម្រាលព្រំសន្តិភាព កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។

នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាល ប្រមាណជាង១ម៉ោង ២០នាទី។ ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ-១៩ មិនអាចបង្អាក់ដំណើរការអភិវឌ្ឍសង្គមកម្ពុជាបាននោះឡើយ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់គណៈកម្មការអន្តរក្រសួង ដែលបានប្រឹងប្រែងកសាងផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ឱ្យក្លាយជាសមិទ្ធផលពិត។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវទាំង៣៨ខ្សែ គឺជាផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវទាំង៣៨ខ្សែ គឺជាយកកម្ពុជា ចិញ្ចឹមកម្ពុជា សាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មីថា សមិទ្ធផលនេះជាតារារៈទិសឧត្តរ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះសមិទ្ធផលនេះ ព្រោះមិនមែនកើតឡើងដោយភាពងាយស្រួលនោះឡើយ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមការងារសាងសង់ ដែលភាគច្រើនសុទ្ធតែជាធនធានវ័យក្មេងរបស់កម្ពុជា។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវទាំង៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវទាំងនេះ គ្មានឡើយឈ្មោះ លន់ នល់ សិរិមតៈ ចេងហេង និងសឺង ង៉ុកថាញ់ ដែលជាអ្នកក្បត់ជាតិនោះឡើយ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាព បានផ្តល់ឱកាសឱ្យកម្ពុជាកសាងនូវសមិទ្ធផលគ្រប់បែបយ៉ាង។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវ និងកែលំអរស្ទឹងសៀមរាប មិនអាចកាត់ផ្តាច់នូវការចូលរួមរបស់ប្រជាពលរដ្ឋនោះឡើយ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រជាពលរដ្ឋខ្លះដែលប៉ះពាល់ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងសៀមរាប សុខចិត្តទៅនៅវត្ត ហើយប្រគល់ដីជូនអាជ្ញាធរ។
  12. សម្តេចតេជោ ហ៊ុន សែន បានគោរព និងកោតសរសើរយ៉ាងខ្លាំង ចំពោះការលះបង់ និងការចូលរួមរបស់ប្រជាពលរដ្ឋ។
  13. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្តសៀមរាប យកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដែលត្រូវផ្លាស់ចេញពីកន្លែងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងកែលំអរស្ទឹងសៀមរាប ហើយទៅរស់នៅភូមិអភិវឌ្ឍតេជោរុណតាឯក។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយខ្លាំងចំពោះការរៀបចំឱ្យមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលអញ្ជើញពិនិត្យផ្លូវទាំង៣៨ខ្សែក្នុងក្រុង ហើយឃើញរថយន្តចតមុខផ្ទះរបស់ប្រជាពលរដ្ឋ ក៏ធ្វើឱ្យសម្តេចនឹកឃើញដល់អតីតកាលរបស់កម្ពុជា ដែលមានត្រឹមតែកង់ចតមុខផ្ទះ។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើពាក្យថា «ដឹកនាំយូរទៅ កាន់តែក្រទៅ» ឆ្លុះបញ្ចាំងនឹងតថភាពសង្គមកម្ពុជាដែរទេ ខណៈសង្គមក្រោយឆ្នាំ១៩៧៩ ប្រជាពលរដ្ឋរកតែស្បែកជើងពាក់មិនបានផងនោះ?
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រព្រឹត្តអំពើអានាចារ និងធ្វើសកម្មភាពចោរកម្មក្នុងក្រុងសៀមរាប ត្រូវបញ្ចប់ទៅ ព្រោះកាមេរាសុវត្ថិភាព បានបំពាក់តាមទីសាធារណៈ។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនលំបាកទេក្នុងការចាក់បេតុងនៅតាមច្រាំង និងមាត់ស្ទឹងសៀមរាប តែមិនអាចធ្វើបានទេ ព្រោះជាតំបន់អភិរក្ស និងជាលក្ខខណ្ឌរបស់យូណេស្កូ ដែលប្រាសាទអង្គរត្រូវបានដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរតែអរគុណដល់ ICC-Angkor ដែលបានចូលរួមអភិរក្សប្រាសាទអង្គរ និងក្រុងសៀមរាប។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានចុះហត្ថលេខាបន្តការងារជាមួយ ICC-Angkor ក្នុងការអភិរក្សប្រាសាទអង្គរ និងការអភិវឌ្ឍក្នុងក្រុងសៀមរាប រយៈពេល១០ឆ្នាំបន្តទៀត បន្ទាប់ពីអនុវត្តបាន៣០ឆ្នាំមកហើយ។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលចង់ឱ្យមានអគារខ្ពស់ៗនៅក្នុងក្រុងសៀមរាប។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើធ្វើអគារខ្ពស់ៗបែបនោះ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។
  23. សម្តេចតេជោ ហ៊ុន សែន បានផ្តល់ដំបូន្មានដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យរូបនោះថា ត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើម។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានសម្បត្តិបេតិកភណ្ឌនៅប្រទេសមួយចំនួន ត្រូវបានដកចេញពីបញ្ជី ព្រោះតែការបំពាននឹងលក្ខខណ្ឌរបស់យូណេស្កូ។
  25. សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅយូណេស្កូ កុំបារម្ភចំពោះការអនុវត្តន៍នូវលក្ខខណ្ឌទាំងឡាយចំពោះការអភិរក្សនៅតំបន់ក្រុងសៀមរាប គឺកម្ពុជាមិនកាប់មេមាន់ដើម្បីឆ្ងាញ់មួយពេលនោះទេ ផ្ទុយទៅវិញគឺត្រូវចិញ្ចឹមមេមាន់ឱ្យធំធាត់ ដើម្បីយកពងយូរអង្វែង។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះកាលពី៥២ឆ្នាំ ជាពេលដែលសម្តេចក្លាយជាយុទ្ធជន ចូលតស៊ូក្នុងព្រៃ តាមការអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ។
  27. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណបារមីទាំងឡាយនៅតាមប្រាង្គប្រាសាទ និងទឹកដីខេត្តសៀមរាប ដែលបានជួយឃុំគ្រងជីវិតរបស់ពីការលួចប្រហារកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ហើយផ្តល់ឱកាសឱ្យសម្តេចបានកសាងជាតិមាតុភូមិមកដល់ពេលបច្ចុប្បន្ន។
  28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមានសន្តិភាព ត្រូវប្រឹងប្រែងរក្សា កុំចាំដល់ពេលមានសង្គ្រាម ទើបប្រឹងស្រែករកសន្តិភាព។
  29. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
  30. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណអតីតព្រះមហាក្សត្រ និងអរគុណប្រជាពលរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានគាំទ្រសម្តេចឱ្យដឹកនាំប្រទេសចេញពីភ្លើងសង្គ្រាម។
  31. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីការដឹកនាំប្រទេសចេញពីគណបក្សនយោបាយណាមួយក៏ដោយ គឺត្រូវតែរក្សាឱ្យបាននូវសុខសន្តិភាព។
  32. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព មិនត្រូវអត់ឱនឱ្យនោះឡើយនោះ ពោលគឺមិនត្រូវញញើតក្នុងបំផ្លាញពួកក្បត់ជាតិទាំងនោះទេ
  33. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកើនឡើងមធ្យមភាគប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋ នឹងធ្វើឱ្យកម្ពុជាខាតបង់ការទាញប្រយោជន៍ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។
  34. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងពិចារណាកែលំអរផ្លូវរថភ្លើង ដែលជាផ្លូវដែកហួសសម័យ និងកំពុងសិក្សាការសាងសង់ផ្លូវតភ្ជាប់រវាងពីខេត្តសៀមរាប ឆ្ពោះត្រង់ទៅខេត្តបាត់ដំបង។
  35. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការសុខាភិបាល និងចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។
  36. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង អាចនឹងបញ្ជូនគ្រូពេទ្យចុះទៅចាក់វ៉ាក់សាំង នៅតាមតំបន់កម្សាន្ត។
  37. សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីពីការអនុញ្ញាតឱ្យលេងសប្បាយ រាំរែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
  38. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកឱ្យប្រជាពលរដ្ឋលេងកម្សាន្តពេលបុណ្យចូលឆ្នាំថ្មី មិនមែនជាការយកប្រជាពលរដ្ឋទៅពិសោធន៍រឿងរីករាលដាល កូវីដ-១៩នោះទេ តែសម្តេចក៏ចង់ដឹងថា តើការធ្វើបែបនេះនឹងមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែរឬទេ?
  39. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិចារណាក្នុងការអនុញ្ញាតមិនឱ្យមានការពាក់ម៉ាស់ នៅក្នុងខេត្តមួយចំនួន។
  40. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនអាចទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះឡើយ ប្រសិនបើប្រជាពលរដ្ឋមិនចូលរួមទេនោះ។
  41. សម្តេចតេជោ ហ៊ុន សែន សូមអរព្រះគុណ និងអរគុណ សម្រាប់ការប្រទានពរ និងជូនពរសម្តេច ហើយសម្តេចសូមជូនពរតបឱ្យជាតិកម្ពុជា ជួបតែសុខសន្តិភាព។

Fresh News

អត្ថបទទាក់ទង