កូវីដ-១៩ ៖ អ្នកជាសះស្បើយ ១ ០៦៩ នាក់ អ្នកឆ្លងថ្មី ៦៣១នាក់ និងអ្នកស្លាប់ ១១នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៦៣១នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ១ ០៦៩នាក់ និងអ្នកស្លាប់ថ្មីចំនួន ១១នាក់។
ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ១៥នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣៤ ២៤៤នាក់, អ្នកជាសះស្បើយចំនួន ២៧ ១៤៧នាក់ និងអ្នកស្លាប់ចំនួន ២៦៣នាក់៕