កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៣៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៣ នាក់ និងអ្នកស្លាប់ចំនួន ២៦នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៣៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៣នាក់ និងអ្នកស្លាប់ចំនួន ២៦នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២០០នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៩ ៩៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥១ ៦៦០នាក់ និងស្លាប់សរុបចំនួន ៨៨១នាក់៕