ខ្មែរប៉ុស្ដិ៍ Close

កូនពៅលោក គង់ គាំ ចង់ឱ្យគណបក្សឆន្ទៈខ្មែររបស់លោក ក្លាយជារូបកាយថ្មីសម្រាប់ អតីតបក្សសង្រ្គោះជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 44
កូនពៅលោក គង់ គាំ ចង់ឱ្យគណបក្សឆន្ទៈខ្មែររបស់លោក ក្លាយជារូបកាយថ្មីសម្រាប់ អតីតបក្សសង្រ្គោះជាតិ កូនពៅលោក គង់ គាំ ចង់ឱ្យគណបក្សឆន្ទៈខ្មែររបស់លោក ក្លាយជារូបកាយថ្មីសម្រាប់ អតីតបក្សសង្រ្គោះជាតិ

(ភ្នំពេញ)៖ ទន្ទឹមនឹងការប្រកាសបង្កើតគណបក្ស «ឆន្ទៈខ្មែរ» លោក គង់ មុនីកា ដែលជាកូនប្រុសពៅរបស់ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី មានបំណងចង់ឱ្យ គណបក្សរបស់លោក ក្លាយទៅរូបកាយថ្មីមួយរបស់ព្រលឹងអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងវិលវល់ រកកន្លែងចាប់កំណើតមិនទាន់ឃើញ។

លោក គង់ មុនីកា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «គណបក្សឆន្ទៈខ្មែរ មានបំណងធ្វើយ៉ាងណា ឱ្យឆន្ទៈប្រជាពលរដ្ឋដែលបាន បញ្ចេញនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧ កន្លងទៅហ្នឹង មានលំនឹងឡើងវិញ ព្រោះកន្លងទៅគណបក្សសង្រ្គោះជាតិ​ត្រូវបានគេរំលាយរួចទៅ បានន័យថា​ រូបកាយបានរលាយទៅហើយ តែព្រលឹងនៅហោះហើរនៅឡើយ មិនដឹងថាទៅខាងណាមកខាងណា ដូច្នេះគណបក្សឆន្ទៈខ្មែរ ចង់ដើរតួនាទីជារូបកាយថ្មី ដើម្បីឱ្យព្រលឹងទាំងអស់ហ្នឹងស្ថិតមកវិញ ហើយយើង បន្តការងាររបស់យើង ក្នុងការទៅស្តារប្រជាធិបតេយ្យ»

លោក គង់ មុនីកា បានបន្តថា គណបក្សឆន្ទៈខ្មែរត្រូវបានបង្កើតឡើងដោយស្ថានិក៧រូប ក្នុងនោះក៏មានរូបលោកផងដែរ ប៉ុន្តែស្ថានិកទាំងនោះ មិនមែនជាថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយទេ ហើយលោកនឹងធ្វើជាប្រធានគណបក្សនេះ ដើម្បីចូលរួមក្នុងការបោះឆ្នោត នៅថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨។ លោកមានសង្ឃឹមថា អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិទាំងអស់ នឹងងាកមកគាំទ្រគណបក្សថ្មីរបស់លោក បន្ទាប់ពីលេចចេញជារូបរាងនាពេលខាងមុខ។

រហូតពេលនេះ បន្ទាប់ពីប្រកាសបង្កើត គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មុនីកា កំពុងប្រមែប្រមូលស្នាមមេដៃ ឱ្យគ្រប់តាមលក្ខខណ្ឌដើម្បីដាក់ជូនក្រសួងមហាផ្ទៃ។ លោកបានបញ្ជាក់ថា ការចុះបញ្ជីនឹងធ្វើឱ្យទាន់ពេលវេលាដើម្បីចូលរួមក្នុងការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា បានស្តែងការស្វាគមន៍ចំពោះការចូលរួមបង្កើតគណបក្សថ្មីនៅកម្ពុជា របស់កូនប្រុសលោកគង់ គាំ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា៖ «ការបង្កេីតគណបក្សនយោបាយថ្មី ក៏បញ្ជាក់ច្បាស់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែរស់រវេីកនិងស្រស់បំព្រងដដែល ទោះបីអតីតៈបក្សប្រឆាំង ចង់យកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មកធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួនក៏ដោយ»។

លោកបានបន្តថា ម៉្យាងទៀត ក៏បញ្ជាក់ច្បាស់ថា ទោះអ្នកធ្លាប់ដេីរតាមអតីតៈបក្សប្រឆាំង ក៏មិនមែនមានទស្សនៈ និងគោលជំហរគាំទ្រអតីតៈបក្សប្រឆាំងនោះដែរ៕

ប្រភព៖ FreshNews

អត្ថបទទាក់ទង