ខ្មែរប៉ុស្ដិ៍ Close

ខ្មែរស្រឡាញ់ខ្មែរ~ខ្មែរជាគ្រួសារតែមួយ ៖ ខ្មែរត្រូវជួយគ្នាទៅវិញទៅមកជាពិសេសក្នុងគ្រាដ៏លំបាកនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ នគរគំនិត 57
ខ្មែរស្រឡាញ់ខ្មែរ~ខ្មែរជាគ្រួសារតែមួយ ៖ ខ្មែរត្រូវជួយគ្នាទៅវិញទៅមកជាពិសេសក្នុងគ្រាដ៏លំបាកនេះ ខ្មែរស្រឡាញ់ខ្មែរ~ខ្មែរជាគ្រួសារតែមួយ ៖ ខ្មែរត្រូវជួយគ្នាទៅវិញទៅមកជាពិសេសក្នុងគ្រាដ៏លំបាកនេះ

ទំព័រហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់កុំលក់ឡើងថ្លៃ ឬតម្លៃខ្ពស់ពេក សូមលក់ក្នុងតម្លៃសមរម្យ និងសូមអោយស្របនឹងពាក្យថា « ខ្មែរស្រឡាញ់ខ្មែរ » « ខ្មែរជាគ្រួសារតែមួយ» វប្បធម៌របស់ជាតិសាសន៍ខ្មែរ គឺស្រឡាញ់ និងចេះជួយគ្នាទៅវិញទៅមក។

ទំព័រហ្វេសប៊ុកដដែលនេះក៏បានភ្ជាប់ជាមួយរូបភាពមួយសន្លឹក ដែលគួរអោយខ្លោចផ្សារជាទីបំផុត ដោយសង្ឃឹមថាអ្នកលក់ទាំងឡាយ និងពិចារណា លើហេតុផលមួយនេះ គឺមិនរកស៊ីឆ្លៀតឱកាសនិយម មិនកេងចំណេញ ពេលកំពុងមានទុក្ខ៕

សូមអំពាវនាវ ដល់បងប្អូនក្នុងនាមប្រជាជនកម្ពុជាតែមួយ ចំពោះអ្នកលក់ ម៉ាស ទឹកអាល់កុល ជែល ឬទឹកសម្អាតមេរោគ សូមមេត្តាកុំលក់ឡើងថ្លៃ ឬតម្លៃខ្ពស់ពេក សូមលក់ក្នុងតម្លៃសមរម្យ និងសូមអោយស្របនឹងពាក្យថា « ខ្មែរស្រឡាញ់ខ្មែរ » « ខ្មែរជាគ្រួសារតែមួយ» វប្បធម៌របស់ជាតិសាសន៍ខ្មែរ គឺស្រឡាញ់ និងចេះជួយគ្នាទៅវិញទៅមក ។
តាមរយះរូបភាពមួយសន្លឹកនេះ សង្ឃឹមថាអ្នកលក់ទាំងឡាយ និងពិចារណា លើហេតុផលមួយនោះគឺ មិនរកស៊ីឆ្លៀតឱកាសនិយម មិនកេងចំណេញ ពេលកំពុងមានទុក្ខ ។

អត្ថបទទាក់ទង