ខ្មែរប៉ុស្ដិ៍ Close

    ស្អាតណាស់គូដណ្តឹងរបស់លោក នី រតនា ទើបភ្ជាប់​ពាក្យ​ព្រឹក​មិញ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1786
    ស្អាតណាស់គូដណ្តឹងរបស់លោក នី រតនា ទើបភ្ជាប់​ពាក្យ​ព្រឹក​មិញស្អាតណាស់គូដណ្តឹងរបស់លោក នី រតនា ទើបភ្ជាប់​ពាក្យ​ព្រឹក​មិញ

    ម្ចាស់​ពាន Cambodian Idol រដូវកាលទី១ នី រតនា បាន​ភ្ជាប់​ពាក្យ​ហើយ​នៅ​ព្រឹក​មិញ​​នេះ​​ជាមួយ​កូន​អ្នក​ជំនួញ​ម្នាក់​​​នៅ​បុរី​ប៉េងហ៊ួត ស្ទឹង​មាន​ជ័យ​ដោយ​មាន​ការ​ចូល​រួម​ពី​សាច់​ញាតិ​ទាំង​សង្ខាង​ផង​ដែរ។


    នី រតនា និយាយ​ថា មុន​សម្រេច​ចិត្ត​​ភ្ជាប់​ពាក្យ​​ជាមួយ​​កញ្ញា ហេង សុវណ្ណភក្ដិណា ខ្លួន​បាន​មើល​ចិត្ត​ថ្លើម​គ្នា​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​ ពោល​គឺ​អំឡុង​ពេល​​ប្រឡង​ក្នុង​កម្មវិធី​Cambodian Idol រដូវ​កាល​ទី១មក​ម្ល៉េះ​។

    “មក​ដល់​ពេល​នេះ​ជាង ២ឆ្នាំ​ហើយ​បង​ដែល​យើង​បាន​មើល​ចិត្ត​ថ្លើម​គ្នា ស្គាល់​គ្នា​មុន​ដំបូង​តាម​រយៈ​ការ​លេង​ហ្វេសប៊ុក​ ហើយ​មូល​ហេតុ​ដែល​ខ្ញុំ​ជ្រើស​រើស​គាត់​មក​ធ្វើ​ជា​គូ​អនាគត​មក​ ពី​គាត់​ស្រឡាញ់​ គោរព​ចាស់​ទុំ​ជា​​មិន​មាន ជាពិសេស​ស្រឡាញ់​ និង​ឲ្យ​តម្លៃ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បង”។ នេះ​បើ​តាម​​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់​ធំ​រូប​នេះ​ បន្ថែម។

    ក្នុង​ពិធី​ភ្ជាប់​ពាក្យ​ នី រតនា នៅ​ព្រឹក​មិញ​នេះ​មាន​ការ​ចូល​រួម​តារា​ចម្រៀង​​ និង ​ប្រុស​ស្រី​មួយ​ចំនួន​ដូច​ជា ថែល ថៃ សួស វីហ្សា វីឌីណែត ឈិន រតនៈ ណាក់ ស្រីណា ផង​ដែរ។









    ប្រភព៖ Sabay