ក្រសួងសុខាភិបាល បញ្ជាក់ថា ថ្ងៃនេះ មិនមានករណីឆ្លងថ្មីនៃកូវីដ-១៩ នោះទេ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ថ្ងៃនេះ មិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នោះទេ ចំណែកអ្នកជាសះស្បើយក៏មិនមានដែរ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃនេះ មានអ្នកជាសះស្បើយសរុបចំនួន ៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៥នាក់ នៃអ្នកឆ្លងសរុប ១២២នាក់៕