ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន ១នាក់បន្ថែមទៀត និងមិនមានករណីជាសះស្បើយនោះទេ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០ កីឡា - សុខភាព 1306
    កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន ១នាក់បន្ថែមទៀត និងមិនមានករណីជាសះស្បើយនោះទេ គិតត្រឹមព្រឹកថ្ងៃសុក្រនេះកម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន ១នាក់បន្ថែមទៀត និងមិនមានករណីជាសះស្បើយនោះទេ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ

    ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន១នាក់ទៀត លើបុរសជនជាតិខ្មែរដែលទើបត្រឡប់មកពីប្រទេសស៊ូដង់ខាងត្បូង។

    បើតាមក្រសួងសុខាភិបាល អ្នកដែលឆ្លងថ្មីនោះគឺបុរសជនជាតិខ្មែរ អាយុ ៥១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមន្ត្រីផ្នែកប្រតិបត្តិការរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ូដង់ខាងត្បូង (UNMISS) បានធ្វើដំណើរមកពីប្រទេសស៊ូដង់ខាងត្បូង បន្តជើងហោះហើរនៅប្រទេសគុយបា មកបន្តជើងហោះហើរនៅប្រទេសអេត្យូពី រួចបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៨ តុលា ២០២០ កន្លងទៅ។

    ក្រសួងបានបញ្ជាក់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៨៧នាក់ (ស្រី ២៥នាក់ កុមារ ៤នាក់ ទារក ១នាក់ និងបុរសចំនួន ៥៧នាក់)។ អ្នកដំណើរចំនួន ៨៦នាក់ផ្សេងទៀតត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យពោធិ៍ចិនតុងចំនួន ២៤នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ១៤នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន ៣នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន ៤៣នាក់ និងសណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន ២នាក់។

    សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩១នាក់ (ស្ត្រី ៥៩នាក់ និងបុរស២៣២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៨៣នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញកើនដល់ចំនួន ៨នាក់៕

    អត្ថបទទាក់ទង