១៩ យ៉ាងដែលបញ្ជាក់ថាប្រទេសជប៉ុនគឺមិនដូចប្រទេសណាៗទាំងអស់
នៅពេលដែលនិយាយដល់ប្រទេសជប៉ុនគេតែងតែនឹងឃើញទៅដល់ កីឡាបោកចំបាប់ស៊ូមូ វប្បធម៌ដ៏ចម្លែកៗមួយចំនួន នឹងមនុស្សស្រីប្រសិនបើអ្នកគឺជាបុរសពិត (សំរាប់អ្នកចូលចិត្តគិតបែបស៊ីជម្រៅ)។ តើអ្នកអ្នកគិតដល់អ្វីផ្សេងពីនេះទៀតទេ។ ថ្ងៃនេះយើងនឹងបង្ហាញលោកពីអ្វីដែលបានបង្កើតឡើងក្នុងប្រទេសជប៉ុនដែលធ្វើឲ្យប្រទេសក្លាយទៅជាប្រទេសមួយដែលប្លែកពីគេនៅលើសកលលោក៖
១. តៃកុងឡាននៅក្នុងប្រទេសជប៉ុនធ្វើកូដកម្មដោយមិនយកថ្លៃឈ្លួលពីអតិថិជន
២. នៅលើកំប៉ុងភេសជ្ជៈមានអក្សរសំរាប់ជនពិការភ្នែកអាន
៣. ក្រុមអ្នកគាំទ្រជប៉ុនជួយសំអាតពហុកីឡដ្ឋានក្រោយពេលចប់ការប្រកួត
៤. ទាំងនេះជាគម្របលូនៅក្នុងប្រទេសជប៉ុន
៥. បង្គន់អនាម័យនៅក្នុងប្រទេសជប៉ុន គេអាចប្រើប្រាស់ដើម្បីលាងសម្អាតដៃរួចហើយទើបចុចទឹកបន្ទាប់ពីបន្ទោបង់រួចដើម្បីសន្សំសំចៃទឹក
៦. សាលារៀននៅប្រទេសជប៉ុនភាគច្រើនគ្មានអ្នកបោសសំអាតនោះទេ សិស្សទាំងអស់ជួយគ្នាបោសសំអាតសាលាដោយចាត់ទុកថាជាការដឹងគុណដល់សាលារៀន
៧. កៅអីសំរាប់ទារកមានស្ទើរគ្រប់បន្ទប់ទឹកទាំងអស់
៨. ម្ហូបសំរាប់ស្រ្ដីដែលទើបឆ្លងទន្លេររួចនៅក្នុងមន្ទីពេទ្យ មានច្រើនមុខជាងនៅក្នុងភោជនីយដ្ឋានទៅទៀត
៩. ភាពនឹងថ្កល់របស់រថភ្លើងល្បឿនលឿនរបស់ជប៉ុន អាចរក្សាលំនឹងរបស់កាក់មិនឲ្យដួលបាន
១០. អក្សរនៅក្នុងក្រដាសនេះសរសេរថា «ខ្ញុំបានធ្វើឲ្យកង់របស់អ្នកខូច ខ្ញុំសុំទោសផង»
១១. តិចប្រាប់អត់ជឿ! នេះគឺជាលូបង្ហូរទឹកនៅប្រទេសជប៉ុន
១២. អ្នកដំណើរទាំងអស់បានជួយរុញរថភ្លើងដើម្បីជួយស្ត្រីដែលត្រូវបានគៀបជាប់ជាមួយនឹងរថភ្លើង
១៣. ជនជាតិជប៉ុនឲ្យតម្លៃទៅលើវិនយ័សារធារណៈ
១៤. មិនចាំបាច់ព្រួយបារម្ភពីរឿងបាត់ឆ័ត្ររបស់អ្នកនៅពេលដើរផ្សារនោះឡើយ
១៥. នៅច្រកចូលបន្ទប់ទឹកមានឧបករណ៌ប្រាប់ពីបង្គន់ដែលនៅទំនេរ
១៦. នៅក្នុងប្រអប់ ឬកំប៉ុងស្ករកៅស៊ូនៅប្រទេសជប៉ុន តែងតែមានភ្ជាប់មកជាមួយនូវក្រដាសសំរាប់ខ្ចប់ស្ករកៅស៊ូនៅពេលដែលពិសាររួច
១៧. ផ្សារមួយនៅជប៉ុនមានទូរសំរាប់ដាក់អាហារស្រស់ដែលអ្នកបានទិញរួច
១៨. បុគ្គលិកនៅព្រលានយន្ដហោះជប៉ុនរៀបវ៉ាលីសដាក់ទៅតាមពណ៌នីមួយៗដែលដូចគ្នា ដើម្បីងាយស្រួលដល់អ្នកដំណើរអាចស្វែករកវ៉ាលីសរបស់ខ្លួនបានលឿន
១៩. កន្លែងកំសាន្ដមួយរបស់ជប៉ុនមានកន្លែងត្រាំជើងដើម្បីជួយឲ្យមានអារម្មណ៌ស្រស់ស្រាយ