ចាប់បានហើយ ជនល្មើសបាញ់សម្លាប់សត្វទន្សោង ដែលជាសត្វកម្របំផុតនៅកម្ពុជា
ទន្សោងមួយក្បាលទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានព្រានព្រៃម្នាក់ បាញ់សម្លាប់យកសាច់ទៅលក់នៅតាមទីផ្សារ កាលពីពេលថ្មីៗនេះ។ ក្រោយពីបានប្រទះឃើញករណីសម្លាប់សត្វទន្សោង នៅវេលាម៉ោង២១៖៤០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភ្នំពពូល ក្នុងព្រៃសហគមន៍ចំរាក ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មក កម្លាំងចម្រុះក៏ចាប់ផ្ដើមស្វែងរកមុខអ្នកប្រមាញ់សត្វកម្រនេះ។
ដោយចុងក្រោយបានរកឃើញជនសង្ស័យម្នាក់ឈ្មោះថា សូ ស៊ីណា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ដកហូតរថយន្ត បានមួយគ្រឿង ម៉ាក VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-7435 សាច់ទន្សោង១២០kg ជើងមុខ០២ ភ្លៅក្រោយ០១។
កម្លាំងសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា រឿងហេតុខាងលើនេះមិនមែនបង្កឡើងដោយម្នាក់នេះទេ ពោលគឺវាជារឿងបង្កដោយមនុស្សមួយក្រុមតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងកំពុងតែស្វែងរកមុខបន្ថែមទៀត ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើហើយ និងបញ្ជូនទៅតុលាការ៕
ប្រភព៖ KHMER SHARE