ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជា ២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 70
ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជា ២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជា ២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន

នៅវេលាម៉ោងប្រមាណ៤ព្រឹកថ្ងៃទី១២ ខែឧសភា ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង១៧៖០០នាទីថ្ងៃទី១១ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង ២ពាន់នាក់។

ក្នុងឱកាសជួបសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង៣ម៉ោង ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា។ ខាងក្រោមសារសំខាន់ៗរបស់សម្តេចតេជោ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានវ៉ាស៊ីនតោន មានចម្ងាយជាង ១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិក។ មិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់?
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្កាយព្រឹក និងផ្កាយចោរ មិនដែលជួបគ្នានោះទេ។ ផ្កាយព្រឹករះ ផ្កាយចោររត់។
  3. សម្តេចតេជោ ហ៊ុន សែន បាននាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាជិត២ពាន់នាក់ ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងល្អដែលបច្ចេកវិទ្យាឌីជីថល កើតមុនកូវីដ-១៩ បើកូវីដ-១៩ កើតមុនវិញ ពិភពលោកនឹងជួបការលំបាក។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា បានចំណាយពេលវេលា និងលុយ ដើម្បីជួបសំណេះសំណាលជាមួយសម្តេច។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើលោកនេះមិនមាននរណាម្នាក់ អាចទាញទឹកចិត្តមនុស្សគ្រប់រូបបាននោះឡើយ សូម្បីតែសាសនានីមួយៗក៏មិនអាចទាញទឹកចិត្តមនុស្សគ្រប់រូបនោះដែរ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនចម្លែកចិត្តនោះឡើយ ក្នុងដំណើរប្រជាធិបតេយ្យតែងតែមានអ្នកគាំទ្រ និងមិនគាំទ្រ។
  8. សម្តេចជោ ហ៊ុន សែន បានថ្លែងថា ជាអគុណធម៌សម្រាប់មនុស្សដែលយកកម្មយកពារជាមួយមនុស្សទទួលមរណភាព។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៤ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មជាមួយវៀតណាម សម្រេចបាន ៤ពាន់ ២០០លានដុល្លារ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកំណត់ព្រំដែនជាមួយវៀតណាម សម្រេចបានដល់ ៩០ភាគរយហើយ។
  11. សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បើគង់តែឱ្យដីខ្មែរទៅវៀតណាម ដូចការចោទរបស់ខ្មែរប្រឆាំងមួយចំនួននោះ ហេតុអ្វីត្រូវចំណាយពេលវេលាចរចាជាមួយវៀតណាមយូរម្ល៉េះ?
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រំដែនកម្ពុជា និងវៀតណាម ១០ភាគរយដែលមិនទាន់សម្រេច រួមមានព្រំដែននៅដាក់ដាំ និងដាក់ហូត នៅក្នុងខេត្តមណ្ឌលគិរីផងដែរ។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ការនាំចេញទំនិញរបស់កម្ពុជាទៅវៀតណាម ច្រើនជាងវៀតណាម នាំមកកម្ពុជា។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ទទួលបានលទ្ធផលសូន្យកូវីដ-១៩ ថ្ងៃទី៥ហើយ។
  15. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណ ព្រះសង្ឃ និងអរគុណដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការអនុវត្តន៍តាមវិធានការ និងទទួលយកវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងធ្លាក់ក្នុងមហន្តរាយកូវីដ-១៩ បើមិនមានវិធានការត្រឹមត្រូវ ហើយប្រជាពលរដ្ឋមិនចូលរួមទេនោះ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយវ៉ាក់សាំងនៅកម្ពុជា ទទួលបានជោគជ័យ ដោយសារវ៉ាក់សាំង មិនមានបែងចែកនិន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ និងសាសនានោះឡើយ។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពសាំជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពរឺងមាំខ្លាំង ដោយសារការអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ឱ្យចប់តាមតំបន់នីមួយៗឱ្យរួចរាល់ ទើបបន្តទៅតំបន់ផ្សេង។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាក្រទ្រព្យ តែមិនក្រចិត្តនោះទេ ដោយបានទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចតេជោ បានថ្លែងថា សម្តេចហ៊ានលេងក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះកង្វល់របស់កម្ពុជា គឺចាក់វ៉ាក់សាំងមិនទាន់អស់ពីឃ្លាំង។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះវ៉ាក់សាំងនៅក្នុងឃ្លាំងមានរហូតដល់ប្រមាណ ១២លានដូស។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពទទួលជំនួយវ៉ាក់សាំងពីប្រទេសជាមិត្តរបស់កម្ពុជា កំពុងឈានចូលដំណាក់កាល «អ្នកសុំទានមានលុយអាប់»។ ប្រៀបធៀបបែបនេះ ដោយសារវ៉ាក់សាំងកម្ពុជាសល់ច្រើន ដូច្នេះកម្ពុជាស្នើប្រទេសផ្តល់ជំនួយពន្យារពេលបញ្ជូនវ៉ាក់សាំងទៅកម្ពុជា។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន១០ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ តិចជាងគេនៅលើពិភពលោក។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦ភាគរយ មកនៅត្រឹម ៥.២ភាគរយ សម្រាប់ឆ្នាំ២០២២។
  25. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ ការប្រមូលពន្ធដារសម្រេចបានប្រមាណ ៥៣ភាគរយ គិតជាសាច់ប្រាក់ជាង ២ពាន់លានដុល្លារ។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត្រាប្រជាជនស្ថិតក្រោមបន្ទាត់ភាពក្រីក្រនៅកម្ពុជា មានប្រមាណ ៨ភាគរយប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០១៩។
  27. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណើននាំចេញក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ កើនឡើងប្រមាណ ៣២ភាគរយ។ ក្នុងនោះការនាំចេញទៅអាមេរិក កើនឡើងដល់ ៣៤ភាគរយ។
  28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារវិបត្តិនៃការផ្គត់ផ្គង់ មានក្រុមហ៊ុនជាច្រើនបានបង្វែរកការផ្គត់ផ្គង់ពីកម្ពុជា។
  29. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាសល់ស្រូវប្រមាណ៦លានតោន ហើយសល់អង្ករ ៤លានតោន។
  30. សម្តេចតេជោ ហ៊ុន សែន បានចោទសួរអ្នកថា តម្លៃប្រេងនៅខ្មែរថ្លៃនោះ តើនៅអាមេរិកតម្លៃប៉ុន្មាន?
  31. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាផលិតមាសបានជាង ២តោន សម្រាប់តែរណ្តៅមួយនៅខេត្តមណ្ឌលគិរី។
  32. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា និងវៀតណាម ព្រមព្រៀងបើកទេសចរណ៍ទាំងផ្លូវគោក និងអាកាសឡើងវិញ។
  33. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ទទួលបានប្រយោជន៍ទេសចរណ៍ផ្ទៃក្នុងយ៉ាងច្រើន។ ក្នុងនោះចុងសប្តាហ៍មានអ្នកទេសចរណ៍ផ្ទៃក្នុងប្រមាណ ៣០ម៉ឺននាក់។
  34. សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការសូមទោសរបស់អតីតសកម្មជនសង្គ្រោះជាតិនៅអាមេរិក ប្រេដឌី យ៉ាំង ជាការផ្តល់ភាពស្អាតស្អំជូនភរិយា និងកូនសម្តេច។ សម្តេចតេជោ បានថ្លែងថា បើត្រឹមភាពស្អាតស្អំរបស់ប្រពន្ធ និងកូន មិនអាចការពារបានផង តើសម្តេចមានតម្លៃក្នុងការដឹកនាំជាតិ?
  35. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រាស្រ័យទាក់ទងក្នុងភាពសាមញ្ញរវាងសម្តេច និងប្រជាពលរដ្ឋ ជាសារធាតុពីកំណើតរបស់សម្តេច មិនអាចកែទម្លាប់នេះបានឡើយ។
  36. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬជ្រើសអាមេរិក ប្រឆាំងចិននោះឡើយ។
  37. សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអ្នកដែលថា សម្តេចគេយកទៅធ្វើទីងមោងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក គួរទៅសិក្សាពីអាស៊ានឡើងវិញ។
  38. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយរបស់កម្ពុជា គឺប្រកាន់សន្តិភាព មិនប្រឆាំងប្រទេសដទៃ និងដើរតាមមជ្ឈភាពរបស់អាស៊ាន។
  39. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនគាំទ្រការបំបែកតំបន់ដុនបាស ពីអ៊ុយក្រែនោះឡើយ។
  40. សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅបាតុករមីយ៉ាន់ម៉ាថា ការប្រឆាំងដំណោះស្រាយប្រធានអាស៊ានបច្ចុប្បន្ន គឺស្មើនឹងប្រឆាំងក្តីសុខរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាទាំងមូល។
  41. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកផ្សព្វផ្សាយប្រឆាំងរាជរដ្ឋាភិបាល បែងចែកឱ្យច្បាស់រវាងបាតុករជាតិមីយ៉ាន់ម៉ា និងប្រជាពលរដ្ឋខ្មែរ កុំបូកចូលគ្នា។
  42. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅខ្មែរអ្នកគាំទ្ររាជរដ្ឋាភិបាល កុំតបតទៅអ្នកប្រឆាំងសម្តេច។
  43. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងស្ថានទូតអាមេរិក គឺជាទីតាំងល្អបំផុត។ បើមិនមែនអាមេរិក សម្តេចមិនផ្តល់ឱ្យនោះឡើយ។
  44. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក មានទំហំធំបំផុត។ ក្នុងនោះការនាំចេញមកអាមេរិក មានរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិក។
  45. សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើកម្ពុជា ត្រូវការកងទ័ពបរទេសមកធ្វើអ្វី? អ្វីដែលកម្ពុជាត្រូវការនោះ គឺសេដ្ឋកិច្ច។
  46. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា គ្រាន់តែធ្វើជាមិត្តជាមួយអាមេរិក ហេតុអ្វីក៏លំបាកម្ល៉េះ?
  47. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនបានទាញភ្ជាប់ ឬចោទអាមេរិក ជាមួយសំណុំរឿងលោក កឹម សុខា នោះឡើយ។ អ្វីដែលកើតមាននោះ គឺលោក កឹម សុខា ជាអ្នកនិយាយដោយខ្លួនឯង។
  48. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកគួរទៅនិយាយរឿងនេះជាមួយលោក កឹម សុខា ព្រោះលោក កឹម សុខា ជាអ្នកលើកឡើង។
  49. សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ក្នុងជំនួបជាមួយសម្តេច លោក កឹម សុខា បានសុំសម្តេចចេញក្រៅប្រទេស។ សម្តេចបញ្ជាក់ថា ការចេញក្រៅប្រទេស ជាសិទ្ធិសម្រេចរបស់តុលាការ។
  50. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងចេញចង់ចេញទៅក្រៅប្រទេសរបស់លោក កឹម សុខា មិនគួរជាចំណោទបញ្ហានោះទេ។
  51. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដល់ពេលដែលខ្មែរនៅអាមេរិក ក្រោកឈរ ដើម្បីការពារសិទ្ធិសេរីភាពរបស់ខ្លួន។
  52. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលសម្តេចទាមទារអាមេរិក មិនឱ្យបញ្ជូនពលរដ្ឋខ្មែរប្រព្រឹត្តទោសទៅខ្មែរវិញ គឺដើម្បីការពារប្រយោជន៍របស់ខ្មែរនៅអាមេរិក។
  53. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរនៅក្រៅប្រទេសត្រូវទាមទារសិទ្ធិបោះឆ្នោតនៅកម្ពុជា តែត្រូវបោះដោយផ្ទាល់ មិនអាចបោះតាមប្រៃសនីយ៍នោះទេ ព្រោះជាច្បាប់បោះឆ្នោតរបស់កម្ពុជា។
  54. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតតាមប្រៃសនីយ៍ សូម្បីនៅអាមេរិក ក៏មានបញ្ហាដែរ រហូតមានទំនាស់រវាងបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ។
  55. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បោះឆ្នោតផ្ទាល់ រាប់ផ្ទាល់ គេនៅចោទថាលួចបន្លំសន្លឹក ចុះទម្រាំបោះតាមប្រៃសនីយ៍?
  56. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលសម្តេចមានទុក្ខក្រៀមក្រំដោយសារបងប្រុសទទួលមរណភាព គួរជាឱកាសសម្រាប់អ្នកនយោបាយ។
  57. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានលិខិតណាមួយពីអ្នកនយោបាយប្រឆាំង ជូនសម្តេចនាពេលនេះ ស្មើនឹងរុញសម្តេចឱ្យផ្ទប់ជញ្ជាំង។
  58. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក កឹម សុខា ជាអ្នកនយោបាយឆ្លាត ផ្ទុយពីអ្នកនយោបាយមួយចំនួន។
  59. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យខ្មែរនៅអាមេរិក គោរពច្បាប់របស់អាមេរិក រួមទាំងវិធានការការពារកូវីដ-១៩ផងដែរ។
  60. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្វើចត្តាឡីស័កតាមព្រំដែន នៅសល់ ៩៩នាក់។
  61. សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ថ្លែងសំណេះសំណាល នៅវេលាម៉ោង៨៖១៥នាទីយប់នៅអាមេរិកថ្ងៃទី១១ ខែឧសភា, ត្រូវនឹងម៉ោង៧៖១៥នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២៕ Fresh News

អត្ថបទទាក់ទង