ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៧៥នាក់ ខណៈអ្នកជំងឺចំនួន ២២នាក់ជាសះស្បើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៧៥នាក់ ខណៈអ្នកជំងឺចំនួន ២២នាក់ជាសះស្បើយ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៧៥នាក់ ខណៈអ្នកជំងឺចំនួន ២២នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧៥នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួន ២២នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ៧៥នាក់នោះ រួមមានជនជាតិខ្មែរ ៦៩នាក់ និងជនជាតិចិនចំនួន ៦នាក់។ ក្នុងនោះ ២២នាក់រកឃើញនៅខេត្តកណ្ដាល ២នាក់នៅខេត្តព្រៃវែង ១នាក់នៅខេត្តតាកែវ និង ៥០នាក់នៅរាជធានីភ្នំពេញ។

ចំណែកអ្នកជាសះស្បើយទាំង ២២នាក់នោះវិញរួមមាន៖

  • ១ នាក់ជាអ្នកដំណើរចូលមកកម្ពុជា (ពុំមែនជាពលករមកពីថៃ)
  • ២១នាក់ជាអ្នកដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍២០កុម្ភៈ» ដែលរួមមាន ជនជាតិខ្មែរចំនួន ៤នាក់ ជនជាតិចិនចំនួន ១៧នាក់ និងជនជាតិសឹង្ហបុរីចំនួន ១នាក់

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១.៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់ ៕