ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន២៣នាក់ថែមទៀត ខណៈអ្នកជំងឺ៥នាក់ជាសះស្បើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 72
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន២៣នាក់ថែមទៀត ខណៈអ្នកជំងឺ៥នាក់ជាសះស្បើយ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន២៣នាក់ថែមទៀត ខណៈអ្នកជំងឺ៥នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន២៣នាក់ថែមទៀត ខណៈអ្នកជំងឺ៥នាក់បានជាស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកជំងឺកូវីដ-១៩ទាំង២៣នាក់រួមមាន៖

  1. ជនជាតិខ្មែរចំនួន១០នាក់
  2. ជនជាតិចិន១១នាក់
  3. ជនជាតិសង្ហបុរីម្នាក់ និងជនជាតិឥណ្ឌូនេស៉ី ១នាក់

អ្នកជំងឺទាំងនេះរកឃើញវិជ្ជមាននៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កោះកុង និងខេត្តកណ្តាល។

ចំណែកអ្នកជាសះស្បើយចំនួន៥នាក់វិញ គឺមាន៣នាក់ជាជនជាតិខ្មែរ ជនជាតិចិន និងជនជាតិឆេក ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និង២នាក់ផ្សេងទៀត ជាជនជាតិចិនដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩២៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៩នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៤២នាក់ ៕

 

អត្ថបទទាក់ទង