ខ្មែរប៉ុស្ដិ៍ Close

ខ្មែរប៉ុស្តិ៍សូមធ្វើការថ្កោលទោសការបង្ហោះផ្សាយព័ត៌មានមិនពិត និងការប្រើប្រាស់ឈ្មោះរបស់ស្ថាប័នយើងខ្ញុំដោយពុំមានការអនុញ្ញាត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 65
ខ្មែរប៉ុស្តិ៍សូមធ្វើការថ្កោលទោសការបង្ហោះផ្សាយព័ត៌មានមិនពិត និងការប្រើប្រាស់ឈ្មោះរបស់ស្ថាប័នយើងខ្ញុំដោយពុំមានការអនុញ្ញាត ខ្មែរប៉ុស្តិ៍សូមធ្វើការថ្កោលទោសការបង្ហោះផ្សាយព័ត៌មានមិនពិត និងការប្រើប្រាស់ឈ្មោះរបស់ស្ថាប័នយើងខ្ញុំដោយពុំមានការអនុញ្ញាត

ដោយបានឃើញពីការចុះផ្សាយរបស់គេហទំព័រ «សកម្មជនហ្វេសប៊ុកកម្ពុជា» ដែលមានអាសយដ្ឋាន URL: www.cfapress.asia ស្ដីអំពីការចុះផ្សាយព័ត៌មានមិនពិតមួយរបស់សារព័ត៌មាន «ខ្មែរប៉ុស្តិ៍» ដោយដាក់ចំណងជើងថា «ជនជាតិចិន៩នាក់សង្ស័យផ្ទុកកូវិដ១៩នៅជ្រៃធំ ប្រុងរត់គេចមកទីក្រុងភ្នំពេញតែត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់…» សារព័ត៌មាន ខ្មែរប៉ុស្តិ៍យើងខ្ញុំ សូមប្រកាសជាឱឡារឹកថា៖

  1. សារព័ត៌មានខ្មែរប៉ុស្តិ៍យើងខ្ញុំ មានអាសយដ្ឋាន URL: www.khmerpostasia.com និងជាភាសាអង់គ្លេស www.en.khmerpostasia.com។ ដោយឡែក សារព័ត៌មាន «ខ្មែរប៉ុស្តិ៍» ដែលចុះផ្សាយព័ត៌មានមិនពិតខាងលើ មានអាសយដ្ឋាន URL: www.khmer-posts.com
  2. សារព័ត៌មានខ្មែរប៉ុស្តិ៍យើងខ្ញុំ ពុំមានជាប់ពាក់ព័ន្ធអ្វីជាមួយស្ថាប័នខាងលើនេះឡើយ
  3. សារព័ត៌មានខ្មែរប៉ុស្តិ៍យើងខ្ញុំ ត្រូវបានទទួលស្គាល់ដោយ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ (សូមមើលលិខិតអនុញ្ញាតដែលមានភ្ជាប់នៅខាងក្រោម)
  4. សារព័ត៌មានខ្មែរប៉ុស្តិ៍យើងខ្ញុំ សូមធ្វើការថ្កោលទោសការបង្ហោះផ្សាយព័ត៌មានមិនពិត និងការប្រើប្រាស់ឈ្មោះរបស់ស្ថាប័នយើងខ្ញុំដោយពុំមានការអនុញ្ញាតនេះ

 

អត្ថបទទាក់ទង