ខ្មែរប៉ុស្ដិ៍ Close

ចៅចាក់ស្មុក៖ សម រង្ស៊ី តាមស៊ីកេរ្តិ៍ខ្មោច កែម ឡី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 24
ចៅចាក់ស្មុក៖ សម រង្ស៊ី តាមស៊ីកេរ្តិ៍ខ្មោច កែម ឡី ចៅចាក់ស្មុក៖ សម រង្ស៊ី តាមស៊ីកេរ្តិ៍ខ្មោច កែម ឡី

តាមរយៈរូបថតមួយសន្លឹកដែលបង្ហាញពីការដែលលោក សម រង្ស៊ី លើកដៃសំពះនៅចំពីមុខលោកស្រី ប៊ូ រចនា នាឱកាសជួបជុំសមាជិក និងអ្នកគាំទ្រខ្លួននៅឯប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ នាព្រឹកនេះ ទំព័រហ្វេសប៊ុក ចៅចាក់ស្មុក បានបង្ហោះសារឌឺដងដាក់ សម រង្ស៊ី ថានៅតែតាមស៊ីកេរ្តិ៍ខ្មោចលោកបណ្ដិត កែម ឡី។ ខាងក្រោមនេះ ជាអត្ថបទទាំងស្រុងរបស់ចៅចាក់ស្មុក៖

សម ង្ស៊ី ធ្លាប់បានតិះដៀល កែម ឡី និង កឹម សុខា ដោយថ្លែងថា ខ្លួនមិនភ្លើវិលចូលស្រុកវិញនាំតែជាប់គុកដូច កឹម សុខា និងស្លាប់ឥតប្រយោជន៍ដូច កែម ឡីទេ។ ចំណែកប្រពន្ធរបស់ សម រង្ស៊ី ដែលគេដឹងថាជាស្ត្រីជើងខ្លាំងកាងបក្សជាងប្តី គឺជូឡុង សូមួរ៉ា បានយកឯកសារនិងទស្សនៈដែល បណ្ឌិត កែម ឡី យល់ថាល្អសម្រាប់បក្សប្រឆាំងបោះចោលធុងសំរាម និងបានប្រាប់បណ្ឌិត កែម ឡី ថាបើអ្នកឯងគ្រាន់បើ ទៅបើកបក្សនយោបាយ ហើយចូលរួមប្រកួតប្រជែងបោះឆ្នោតទៅ។ ដល់ពេលនេះ សម រង្ស៊ី នៅអូស្រ្តាលី បានធ្វើមុខឆ្កែស្រម៉ូវទៅសំពះអង្វរសូមទោសភរិយាបណ្ឌិត កែម ឡី ចំណែកជូឡង សូមួរ៉ា នៅតែប្រកាន់ចរិតខ្លាំងក្នុងខ្យល់ដដែល។ បែបចង់ស៊ីកេរ្តិ៍ខ្មោច កែម ឡី ហើយមើលទៅ ព្រោះ សម រង្ស៊ី អស់ផ្លូវដើរ ទ័លតម្រិះ និងជិតដល់ថ្ងៃអន្សាហើយ!

អត្ថបទទាក់ទង