ខ្មែរប៉ុស្ដិ៍ Close

ឃុំ-សង្កាត់ចំនួន ២៤ នៃខេត្តកែប កំពត និងរាជធានីភ្នំពេញ មានបង្កើតច្រកចេញចូលតែមួយសម្រាប់សេវាអត្តសញ្ញាណកម្ម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 82
ឃុំ-សង្កាត់ចំនួន ២៤ នៃខេត្តកែប កំពត និងរាជធានីភ្នំពេញ មានបង្កើតច្រកចេញចូលតែមួយសម្រាប់សេវាអត្តសញ្ញាណកម្ម ឃុំ-សង្កាត់ចំនួន ២៤ នៃខេត្តកែប កំពត និងរាជធានីភ្នំពេញ មានបង្កើតច្រកចេញចូលតែមួយសម្រាប់សេវាអត្តសញ្ញាណកម្ម

នារសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ឃុំ-សង្កាត់ចំនួន ២៤ នៃខេត្តកែប កំពត និងរាជធានីភ្នំពេញ ត្រូវបានបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយសម្រាប់សេវាអត្តសញ្ញាណកម្ម ដែលរួមមានដូចជា៖

  1. ចុះបញ្ជីអត្រានុកូលដ្ឋាន
  2. ចេញសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋាន
  3. ចុះបញ្ជី ផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ
  4. ស្នើសុំ និងទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  5. ផ្តល់លិខិតបញ្ជាក់ទីលំនៅ និងលិខិតស្នាក់នៅបណ្តោះអាសន្ន

បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន ឃុំ សង្កាត់ទាំង២៤ នេះអាចទៅស្នើសុំសេវាអត្តសញ្ញាណកម្មខាងលើ នៅទីកន្លែងតែមួយ នៃឃុំ សង្កាត់ ដូចខាងក្រោម៖

១. ខេត្តកែប ចំនួន០៥ ឃុំ សង្កាត់

  1. ក្រុងកែប៖ សង្កាត់អូរក្រសារ សង្កាត់កែប និងសង្កាត់ព្រៃធំ
  2. ស្រុកដំណាក់ចង្អើរ៖ ឃុំអង្កោល និងឃុំពងទឹក

២. ខេត្តកំពត ចំនួន០៥ សង្កាត់

ក្រុងកំពត៖ សង្កាត់កំពង់កណ្តាល សង្កាត់ក្រាំងអំពិល សង្កាត់កំពង់បាយ សង្កាត់អណ្តូងខ្មែរ និងសង្កាត់ត្រើយកោះ

៣. រាជធានីភ្នំពេញ ចំនួន១៤ សង្កាត់

  1. ខណ្ឌចំការមន៖ សង្កាត់ទន្លេបាសាក់
  2. ខណ្ឌដូនពេញ៖ សង្កាត់ផ្សារថ្មីទី៣
  3. ខណ្ឌ៧មករា៖ សង្កាត់វាលវង់
  4. ខណ្ឌទួលគោក៖ សង្កាត់ផ្សារដេប៉ូទី១
  5. ខណ្ឌដង្កោ៖ សង្កាត់ដង្កោ
  6. ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី២
  7. ខណ្ឌឫស្សីកែវ៖ សង្កាត់គីឡូម៉ែត្រលេខ៦
  8. ខណ្ឌសែនសុខ៖ សង្កាត់ក្រាំងធ្នង់
  9. ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី៣
  10. ខណ្ឌជ្រោយចង្វារ៖ សង្កាត់ព្រែកលៀប
  11. ខណ្ឌព្រែកព្នៅ៖ សង្កាត់ព្រែកព្នៅ
  12. ខណ្ឌច្បារអំពៅ៖ សង្កាត់វាលស្បូវ
  13. ខណ្ឌបឹងកេងកង៖ សង្កាត់ទួលស្វាយព្រៃទី១
  14. ខណ្ឌកំបូល៖ សង្កាត់កន្ទោក