ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលចេញសេចក្ដីណែនាំស្ដីពីការត្រៀមបង្កាដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទឹកជំនន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ឯកសារ 29

នារសៀលថ្ងៃទី ១៩ ខែកក្កដា នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំស្ដីអំពីការត្រៀមបង្កាដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទឹកជំនន់។ សេចក្ដីលម្អិតនៃសេចក្ដីណែនាំនេះ មានដូចខាងក្រោម៖

រដ្ឋាភិបាលសូមជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបថា៖ យោងតាមការសង្កេតតាមដាន និងព្យាករណ៍អាកាសធាតុ ដែលបានបង្ហាញដោយក្រសួងធនធានទឹក និងឧតុនិយម ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបមកលើព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើអោយខេត្តមួយចំនួនកំពុងទទួលរងឥទ្ធិពលទឹកភ្លៀង ដូចជាខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ប្រឈមនឹងការលិចលង់។ ដោយឡែកតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសឡាវ និងប្រទេសថៃក៏មានភ្លៀងធ្លាក់ច្រើន បង្កអោយទឹកទន្លេមេគង្គហក់ឡើងផងដែរ។

ដោយយោងតាមកត្តាអាកាសធាតុ និងមាត្រា ២ ចំពូក ១ នៃច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី រាជធានី ខេត្ត ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ និងត្រូវមានការរៀបចំទុកជាមុនដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប នៅពេលមានទឹកជំនន់កើតឡើង ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព បញ្ចៀសអោយខាងតែបាននូវការប៉ះពាល់ដល់អាយុជីវិត និងការខូចខាតផ្សេងៗដែលកើតមានឡើងជាយថាហេតុ។

អត្ថបទទាក់ទង