ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានតែងតាំងកូនប្រុសរបស់លោកជាជំនួយការនយោបាយជាន់ខ្ពស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 43
នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានតែងតាំងកូនប្រុសរបស់លោកជាជំនួយការនយោបាយជាន់ខ្ពស់ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានតែងតាំងកូនប្រុសរបស់លោកជាជំនួយការនយោបាយជាន់ខ្ពស់

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បាន និយាយថា «លោក Shotaro ដែលជាកូនប្រុសច្បងក្នុងចំណោមកូនប្រុសទាំង ៣ របស់លោក Kishida ត្រូវបានតែងតាំងជាលេខាធិការប្រតិបត្តិរបស់នាយករដ្ឋមន្ត្រី។ ការតែងតាំងនេះគឺរឿងដ៏សមស្របមួយ ពីព្រោះការតែងតាំងគឺជាការដាក់មនុស្សឱ្យត្រូវនឹងតួនាទី ដោយផ្អែកលើចរិតលក្ខណៈ និងជំនាញ ហើយខ្ញុំជឿថា រឿងនេះក៏មិនខុសគ្នាដែរ»។

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តផ្នែកនយោបាយ ក្នុងការតែងតាំងលោក Shotaro ជាជំនួយការនយោបាយជាន់ខ្ពស់ បានបង្កើតឱ្យមានការសង្ស័យថា «លោក Kishida ដែលមានវ័យចំណាស់ ទំនងជាកំពុងរៀបចំកូនប្រុសរបស់លោកឱ្យត្រៀមស្នងតំណែងបន្ត តាមរយៈការអនុញ្ញាតឱ្យលោកចូលរួមនៅក្នុងការធ្វើគោលនយោបាយកម្រិតខ្ពស់»។

ការតែងតាំងនេះក៏បានបង្កឱ្យមានការចោទប្រកាន់អំពីបក្ខពួកនិយមផងដែរ។ លើសពីនេះ អ្នករិះគន់បានពណ៌នាការដឹកនាំរបស់ប្រទេសជប៉ុនថា កំពុងត្រូវបានគ្រប់គ្រងដោយរាជវង្សដ៏មានអំណាច។ លោក Yuichiro Tamaki ដែលជាប្រធាន​គណបក្ស​ប្រឆាំង «Democracy for People» បាននិយាយថា «​វា​គឺពិតជាការអនុវត្តដែលលម្អៀងទៅរក​គ្រួសារ»៕

Sputnik News

អត្ថបទទាក់ទង