ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនហ្វេសប៊ុកបង្កើតមុខងារ Facebook Shops ដើម្បីជួយដល់អជីវកម្មខ្នាតតូច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 61
ក្រុមហ៊ុនហ្វេសប៊ុកបង្កើតមុខងារ Facebook Shops ដើម្បីជួយដល់អជីវកម្មខ្នាតតូច ក្រុមហ៊ុនហ្វេសប៊ុកបង្កើតមុខងារ Facebook Shops ដើម្បីជួយដល់អជីវកម្មខ្នាតតូច

លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកបានអោយដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៃថ្ងៃពុធនេះថា ក្រុមហ៊ុនហ្វេសប៊ុកទើបតែដាក់អោយប្រើនូវមុខងារ Facebook Shops ដើម្បីជួយដល់អាជីវកម្មខ្នាតតូចនៅកំឡុងពេលវីរុសរាតត្បាតជាសកលនេះ ។

លោកបានគូសបញ្ជាក់ថា ដោយសារសង្កេតឃើញអាជីវកម្មខ្នាតតូចជាច្រើនចាប់ផ្ដើមប្ដូរមកលក់នៅតាមអនឡាញដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារតែមេរោគកូវីដ-១៩ ។ ដោយសារតែនៅតាមប្រទេសមួយចំនួនមានការបិទខ្ទប់ មិនអនុញ្ញាតអោយមនុស្សដើរហើរនៅខាងក្រៅ នោះការលក់ដូរនៅតាមហាងនៅខាងក្រៅពិតជាមិនអាចទៅរួចនោះទេ មិនតែប៉ុណ្ណោះវាបានធ្វើមនុស្សជាច្រើនបាត់បង់ការងារធ្វើថែមទៀតផង ។

លោកបានបន្ថែមថា មុខងារ Facebook Shops ងាយស្រួលក្នុងការបង្កើត និងមិនគិតថ្លៃថែមទៀតផង ។ នៅពេលដែលអ្នកបង្កើតហាងមួយភ្លាមនៅលើហ្វេសប៊ុក វានឹងសាំងក្រូន (Synchronized) នៅលើគណីហ្វេសប៊ុក អ៊ីនស្តាក្រាម Messenger និង Whatsapp ផងដែរ ដែលអ្នកពុំចាំបាច់បញ្ចូលលេខគណនីលើកម្មវិធីនីមួយៗរបស់ហ្វេសប៊ុកនោះទេ ។

មិនតែប៉ុណ្ណោះ លោក Mark Zuckerberg ក៏បានលើកឡើងពីការសហការជាមួយនឹងក្រុមហ៊ុន e-commerce ធំៗផ្សេងៗទៀតផងដែរ ដូចជា Shopify, BigCommerce, WooCommerce, Channel Advisor, CedCommerce, Cafe24, Tienda Nube និង Feedonomics ដែលផ្ដល់ភាពងាយស្រួលដល់អាជីវកម្មដែលមានហាងរួចហើយនៅលើប្រព័ន្ធទាំងនោះ ក្នុងការផ្ទេរហាងមកកាន់ហ្វេសប៊ុក ៕