ក្រុមខ្មែរជួយខ្មែរ សេចក្តីថ្លែងការណ៍បំភ្លឺទាក់ទងទៅនឹងចំណេះដឹង កម្រិតវប្បធម៌ និងភាពចាស់ទុំរបស់លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រី

ក្រុមខ្មែរជួយខ្មែរ ដែលជាក្រុមការងារបណ្ដាញសង្គមឯករាជ្យ មានមូលដ្ឋាននៅទីក្រុង Modesto រដ្ឋ California សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានបំភ្លឺទាក់ទងទៅនឹងចំណេះដឹង កម្រិតវប្បធម៌ និងភាពចាស់ទុំរបស់លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតរបស់កម្ពុជា។
សេចក្ដីថ្លែងការណ៍នោះបានកត់សម្គាល់ថា លោក ហ៊ុន ម៉ាណែត ពិតជាមានចំណេះដឹង កម្រិតវប្បធម៌ ភាពចាស់ទុំ អាយុកាល បទពិសោធន៍ និងសមត្ថភាពដែលសក្ដិសមជាបេក្ខជនបន្តវេនពិតមែន ហើយក៏មិនចាញ់បេក្ខភាព ឬបុគ្គលិកលក្ខណៈរបស់ឥស្សរជនដែលជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលក្នុងតំណែង នៅបណ្ដាប្រទេសជឿនលឿន និងធំៗដទៃទៀតទេ។
ក្រុមខ្មែរជួយខ្មែរ ក៏បានប្រដូចបេក្ខភាពរបស់លោក ហ៊ុន ម៉ាណែត ទៅនឹងឥស្សរជនល្បីៗមួយចំនួននៅលើពិភពលោកផងដែរ ដែលរួមមានដូចជា៖ លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau (៤១ ឆ្នាំ), លោកប្រធានាធិបតីបារាំង Emmanuel Macron (៣៩ ឆ្នាំ), លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Mary Elizabeth Truss (៤៧ ឆ្នាំ), លោកស្រីនាយករដ្ឋមន្ត្រីណូវែលសេឡង់ Jacinda Ardern (៣៧ ឆ្នាំ), លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy (៤២ ឆ្នាំ) និងអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev (៤៣ ឆ្នាំ) ព្រមទាំងឥស្សរជនកំពូលៗដទៃផ្សេងទៀត។
សូមអានសេចក្ដីថ្លែងការណ៍លម្អិតរបស់ «ក្រុមខ្មែរជួយខ្មែរ» ដូចខាងក្រោម៖