ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ៖ ក្នុងស្ថានភាពជំងឺកូវី១៩ បើគ្មានប្រព័ន្ធឌីជីថលទេ នោះវិស័យទេសចរណ៍នឹងជួបវិបត្តិធ្ងន់ធ្ងរមិនខានឡើយ

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 811
    សម្តេចតេជោ ហ៊ុន សែន ៖ ក្នុងស្ថានភាពជំងឺកូវី១៩ បើគ្មានប្រព័ន្ធឌីជីថលទេ នោះវិស័យទេសចរណ៍នឹងជួបវិបត្តិធ្ងន់ធ្ងរមិនខានឡើយសម្តេចតេជោ ហ៊ុន សែន ៖ ក្នុងស្ថានភាពជំងឺកូវី១៩ បើគ្មានប្រព័ន្ធឌីជីថលទេ នោះវិស័យទេសចរណ៍នឹងជួបវិបត្តិធ្ងន់ធ្ងរមិនខានឡើយ

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាសំណាងមួយដែលបច្ចេកវិទ្យាឌីជីថល បានដើរមុននឹងវិបត្តិសកលលោក ពីការឆ្លងជំងឺកូវីដ-១៩ ពីព្រោះមានរាល់ទំនាក់ទំនងជាទូរទៅទាំងអស់ ភាគច្រើន ធ្វើឡើងតាមរយៈឌីជីថល ដែលជាបច្ចេកវិទ្យាទំនើបមួយ ក្នុងការជួយសម្រួលដល់ប្រព័ន្ធការងារបានច្រើន។

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។

    សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្ត ជំរុញដល់ក្រសួង ស្ថាប័ន និងមន្ត្រីរាជការទាំងអស់ ជាពិសេសក្រសួងទេសចរណ៍ ត្រូវចេះជំនាញបច្ចេកវិទ្យា ដោយរៀនសូត្រឡើងវិញពីការប្រើប្រាស់ យ៉ាងហោចណាស់ ចេះប្រើទូរស័ព្ទស្មាត Phone ដោយមានកម្មវិធីទំនាក់ទំនាក់ធ្វើការតាមអនឡាញ ពីចម្ងាយបាន ដូចជាប្រជុំនានា ដោយមិនចាំបាច់ជួបមុខគ្នាផ្ទាល់នោះទេ នេះជាចំណុចដែលត្រូវរួមគ្នាគិតគូរ និងដើរឱ្យទាន់សម័យកាលឌីជីថល៕

    អត្ថបទទាក់ទង