ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលកំណត់យកអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំនិងព្យាបាលអ្នកជំងឺកូវីឌ១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 42
ក្រសួងសុខាភិបាលកំណត់យកអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំនិងព្យាបាលអ្នកជំងឺកូវីឌ១៩ ក្រសួងសុខាភិបាលកំណត់យកអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំនិងព្យាបាលអ្នកជំងឺកូវីឌ១៩

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានជូនព័ត៌មានពីការកំណត់យកអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ដែលបច្ចុប្បន្នឈ្មោះថា Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំនិងព្យាបាលអ្នកជំងឺកូវីឌ១៩។

បន្ថែមពីលើនេះ ក្រសួងបានសហការជាមួយកងកម្លាំងសុខាភិបាលនៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំងសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ដើម្បីរួមសហការគ្នាប្រយុទ្ធនឹងជំងឺកូវីឌ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្រសួងក៏បានអំពាវនាវកុំអោយប្រជាពលរដ្ឋមានការភ័យខ្លាច និងរក្សាភាពនឹងនរក្នុងចិត្ត និងសូមអោយមានការជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនេះ។ ក្រសួងក៏អំពាវនាវអោយប្រជាពលរដ្ឋថែរក្សាអនាម័យដៃ ខ្លួនប្រាណ ចំណីអាហារ និងបរិស្ថានជុំវិញខ្លួនអោយបានជាប់ជាប្រចាំ៕

សូមអាននូវសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង