ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩១នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៣០នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩១នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៣០នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩១នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៣០នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៩១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៣០នាក់ ជាសះស្បើយ។

ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង៩១នាក់ គឺមាន៩០នាក់ជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ រួមមាននៅរាជធានីភ្នំពេញ ៧៨នាក់ ខេត្តស្វាយរៀង៣នាក់ ខេត្តតាកែវ៤នាក់ ខេត្តពោធិ៍សាត់ម្នាក់ ខេត្តព្រៃវែងម្នាក់ ខេត្តប៉ៃលិនម្នាក់ ខេត្តកំពង់ចាមម្នាក់ និងខេត្តត្បូងឃ្មុំម្នាក់។ អ្នកជំងឺម្នាក់ទៀត គឺជាបុរសជនជាតិឥណ្ឌូណេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី មកដល់កម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៣០នាក់វិញ គឺមាន២៩នាក់ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ និង១នាក់ជាករណីនាំចូល និងទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៩១៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២៣៨៣នាក់, អ្នកជាសះស្បើយចំនួន ១៨២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៦៤នាក់, និងអ្នកស្លាប់ចំនួន ២២នាក់៕

អត្ថបទទាក់ទង