ខ្មែរប៉ុស្ដិ៍ Close

    ដំណឹងរីករាយ! ថ្ងៃនេះកម្ពុជាមានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន ៣នាក់បន្ថែមទៀត ខណៈពេលដែលគ្មានករណីឆ្លងថ្មីទេ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ កីឡា - សុខភាព 1549
    ដំណឹងរីករាយ! ថ្ងៃនេះកម្ពុជាមានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន ៣នាក់បន្ថែមទៀត ខណៈពេលដែលគ្មានករណីឆ្លងថ្មីទេដំណឹងរីករាយ! ថ្ងៃនេះកម្ពុជាមានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន ៣នាក់បន្ថែមទៀត ខណៈពេលដែលគ្មានករណីឆ្លងថ្មីទេ

    ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងនៅព្រឹកថ្ងៃអាទិត្យទី ១៩ ខែកក្កដា ឆ្នាំ២០២០ នេះថា អ្នកជំងឺកូវីដ-១៩ចំនួន ៣នាក់បន្ថែមទៀតបានជាសះស្បើយ ធ្វើអោយអ្នកដែលកំពុងសម្រាកព្យាបាលបន្តនៅសល់ត្រឹម ៣៥នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១៧១នាក់។

    បើតាមក្រសួង អ្នកដែលជាសះស្បើយទាំង៣នាក់ថ្មីនោះគឺ៖

    • បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ
    • បុរសជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
    • បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ

    បុរសទាំង៣នាក់នេះជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ត្រូវបានព្យាបាលអោយជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ចំនួន ២ដង និងត្រូវបានអនុញ្ញាតអោយចេញពីមណ្ឌលសុខភាពចាក់អង្រែ ក្រុងភ្នំពេញ។

    គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃអាទិត្យទី ១៩ ខែកក្កដា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងកូវីដ-១៩នៅទូទាំងប្រទេសសរុបចំនួន ១៧១នាក់ ជាសះស្បើយសរុបចំនួន ១៣៦នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៣៥នាក់ ក្នុងនោះសម្រាកព្យាបាលនៅពេទ្យរបស់រដ្ឋចំនួន ៣៣នាក់ និង២នាក់នៅក្នុងបន្ទប់ដាច់ដោយឡែករបស់ស្ថានទូតអាមេរិក។

    សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង