ជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ត្រូវផ្អាកមិនអោយចូលកម្ពុជាចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ
ដោយសារតែមានការកើនឡើងនូវចំនួនអ្នកកើតជំងឺកូវីដ១៩ ដែលជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ចូលមកកាន់កម្ពុជា ទើបនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសរសេរលិខិត ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ស្នើសុំគោលការណ៍ ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី មួយរយៈ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ តទៅ។
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចារផ្ទាល់ដៃលើលិខិតរបស់ឯកឧត្តម ម៉ម ប៊ុនហេង ថា «យល់ព្រម»។