ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៨៨នាក់ អ្នកជាសះស្បើយចំនួន ៨៩៧ នាក់ និងអ្នកស្លាប់ចំនួន​ ៣០នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1360
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៨៨នាក់ អ្នកជាសះស្បើយចំនួន ៨៩៧ នាក់ និងអ្នកស្លាប់ចំនួន​ ៣០នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៨៨នាក់ អ្នកជាសះស្បើយចំនួន ៨៩៧ នាក់ និងអ្នកស្លាប់ចំនួន​ ៣០នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៨៨នាក់ អ្នកជាសះស្បើយចំនួន ៨៩៧នាក់ និងអ្នកស្លាប់ចំនួន​ ៣០នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៩៩នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៩ ០៤៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥០ ៩១៧នាក់ និងស្លាប់សរុបចំនួន ៨៥៥នាក់៕

អត្ថបទទាក់ទង