ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២០៣នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៥៤៧នាក់ និងអ្នកស្លាប់ចំនួន​ ១៨នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 59
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២០៣នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៥៤៧នាក់ និងអ្នកស្លាប់ចំនួន​ ១៨នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២០៣នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៥៤៧នាក់ និងអ្នកស្លាប់ចំនួន​ ១៨នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២០៣នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៥៤៧នាក់ និងអ្នកស្លាប់ចំនួន​ ១៨នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៩នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៤,៣៥១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១០៦,៨៣៩នាក់ និងស្លាប់សរុបចំនួន ២,៤៥៩នាក់៕

អត្ថបទទាក់ទង