ខ្មែរប៉ុស្ដិ៍ Close

អានអោយចប់ ទើបយើងដឹងថា ចោរសៀម គឺជាពូជសាសន៏សាហាវ ឃោឃៅ ព្រៃផ្សៃបំផិត និងមិនអាចទុកចិត្តបានឡើយ !

ដោយ៖Sreyleak | 2 ម៉ោងមុន ព័ត៌មានទូទៅ 68
អានអោយចប់ ទើបយើងដឹងថា ចោរសៀម គឺជាពូជសាសន៏សាហាវ ឃោឃៅ ព្រៃផ្សៃបំផិត និងមិនអាចទុកចិត្តបានឡើយ ! អានអោយចប់ ទើបយើងដឹងថា ចោរសៀម គឺជាពូជសាសន៏សាហាវ ឃោឃៅ ព្រៃផ្សៃបំផិត និងមិនអាចទុកចិត្តបានឡើយ !

 

លោក Raoul Marc Jennar អ្នកជំនាញខាងប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយកម្ពុជា បានលាតត្រដាងប្រវត្តិសាស្ត្ររវាងប្រទេសថៃ និងប្រទេសកម្ពុជា។

លោក Raoul Marc Jennar បានលើកឡើងអំពី ការបកស្រាយររបស់អាជ្ញាធរថៃ និងការផ្សព្វផ្សាព័ត៌មាន ដោយសារព័ត៌មានអន្តរជាតិមួយចំនួន ដែលមានអ្នកឆ្លើយឆ្លងព័ត៌មាន មានមូលដ្ឋាននៅទីក្រុងបាងកក ដែលបានបង្ហាញពីរូបភាពប្រទេសថៃ ថាជាប្រទេសស្រលាញ់សន្តិភាព គោរពច្បាប់ និងទំនាក់ទំនងអន្តរជាតិ។  ក៏ប៉ុន្តែជាក់ស្តែងគឺខុសពីការពិតទាំងស្រុង ដោយចាប់ពីសតវត្សរ៍ទី១២ ប្រទេសថៃ (សៀម) បានវាយប្រហារ និងឈ្លានពានទឹកដីខ្មែរជារឿយៗ រហូតដល់មានការដាក់អាណានិគមដោយបារាំងទើបសៀមបញ្ឈប់ការឈ្លានពាន និងបានកំណត់ដោយអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

នៅពេលកម្ពុជាទទួលបានឯករាជ្យវិញនៅឆ្នាំ១៩៥៣ ប្រទេសថៃបានបដិសេធមិនទទួលស្គាល់អព្យាក្រឹតភាព និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាឡើយ ដោយប្រទេសថៃបានញុះញង់ឱ្យកើតមានអំពើភេរវកម្មរបស់កងជីវពលខ្មែរមួយក្រុមដែលចង់ផ្តួលរំលំសម្តេច នរោត្តម សីហនុ, ចាប់ផ្តើមដាក់មីនប្រឆាំងមនុស្សតាមបណ្តោយព្រំដែនក្នុងឆ្នាំ១៩៦៤ និងផ្តល់ការគាំទ្រផ្នែកយោធាដល់រដ្ឋប្រហារនៅឆ្នាំ១៩៧០ និងនៅឆ្នាំ១៩៧៥ ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់របបប្រល័យពូជសាសន៍របស់ ប៉ុល ពត។

ក្រោយមក នៅពេលដែល ប៉ុល ពត ត្រូវបានផ្តួលរំលំនៅឆ្នាំ១៩៧៩ ប្រទេសថៃបានបណ្តេញជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ឱ្យចូលទៅក្នុងចម្ការមីន ដែលនេះជាការប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិយ៉ាងពិតប្រាកដ។

ប្រទេសថៃបានរំលោភបំពានកិច្ចព្រមព្រៀងទីក្រុងប៉ារីសតាមរយៈការគាំទ្រពួកខ្មែរក្រហម, ការចាប់ខ្លួនកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, រំកិលបង្គោលព្រំដែន និងកេងប្រវ័ញ្ចធនធានធម្មជាតិ (ឈើ ត្បូង) នៃតំបន់ដែលគ្រប់គ្រងដោយកងកម្លាំង ប៉ុល ពត។

ក្រោយមក កងទ័ពថៃបានបើកការវាយប្រហារជាច្រើនលើកនៅតំបន់ប្រាសាទព្រះវិហារតាំងពីឆ្នាំ២០០៨ មក ដោយបានសម្លាប់ជនស៊ីវិលកម្ពុជាជាច្រើននាក់ និងប្រើប្រាស់គ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ដោយច្បាប់អន្តរជាតិ ធ្វើឱ្យកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលខ្លួនបានឈ្នះសំណុំរឿងរបស់ខ្លួនម្តងទៀតក្នុងឆ្នាំ២០១៣។

ទាំងនេះគឺជាការពិតជាប្រវត្តិសាស្រ្ត!

ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះមក កងទ័ពថៃបានវាយប្រហារប្រទេសកម្ពុជា ជារឿយៗ ដោយរំលោភបទឈប់បាញ់ម្តងហើយម្តងទៀត ប៉ុន្តែហាក់គ្មានប្រទេសមហាអំណាចណាអើពើលើសកម្មភាពឈ្លានពាននេះទាល់តែសោះ ទោះបីជាពួកគេបានដឹងថាប្រទេសថៃបានរំលោភបំពានក៏ដោយ។

ប្រភព៖ CAMBODGEMAG