ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥០៨នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ១២៧នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥០៨នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ១២៧នាក់បានជាសះស្បើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងទាំង ៥០៨នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមាន រាជធានីភ្នំពេញ (248) ខេត្តកណ្ដាល (135) បន្ទាយមានជ័យ (73) ព្រះសីហនុ (47) តាកែវ (2) ព្រៃវែង (2) និងកំពង់ស្ពឺ (1)។
សម្រាប់អ្នកជាសះស្បើយទាំង ១២៧នាក់វិញ មាន ១៧៦នាក់ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ និង ១នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១១ ០៦៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១០ ៥១៣នាក់, អ្នកជាសះស្បើយចំនួន ៣ ៧០៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៧ ២៧០នាក់, អ្នកស្លាប់ចំនួន ៨២នាក់៕