ខ្មែរប៉ុស្ដិ៍ Close

បុគ្គលដែលបំផុសមិនឱ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ ប្រឈមជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
បុគ្គលដែលបំផុសមិនឱ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ ប្រឈមជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល បុគ្គលដែលបំផុសមិនឱ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ ប្រឈមជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា បុគ្គលដែលបំផុសកម្មករមិនឱ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ ជាទង្វើរារាំងដល់ការអនុវត្តវិធានការរបស់អាជ្ញាធរ ដែលជាអំពើល្មើសច្បាប់។ បទល្មើសនេះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ លោក គឹម សន្តិភាព បានចេញមករំលឹកបែបនេះ បន្ទាប់ពីមានបុរសម្នាក់បានចេញសារញុះញង់មិនឱ្យកម្មករទៅចាក់វ៉ាក់សាំងតាមបណ្តាញ Tik Tok។

លោក គឹម សន្តិភាព បានបញ្ជាក់នៅលើ Facebook នៅថ្ងៃទី២៤ ខែមីនា នេះថា៖ «ដោយមិនទាន់គិតអំពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត បុគ្គលណាដែលបានរារាំងតាមគ្រប់មធ្យោបាយក្នុងចេតនាមិនឱ្យបុគ្គលដទៃ ទៅទទួលការចាក់វ៉ាក់សាំង គឺជាអំពើល្មើសច្បាប់ដែលកំណត់បានជាបទល្មើស (រារាំងដល់ការអនុវត្តវិធានការ) តាមប្បញ្ញត្តិក្នុងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០រៀល ទៅ ១០,០០០,០០០លានរៀល»។

លោក គឹម សន្តិភាព បន្ថែមថា ការរារាំងដល់ការអនុវត្តវិធានការនេះ បើមានការចម្លងកូវីដ-១៩ ទៅអ្នកដទៃទៀតនោះ បុគ្គលនេះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល ។ លោក គឹម សន្តិភាព បានបញ្ជាក់ដែរថា ការផ្តល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ គឺជាវិធានការមួយនៃវិធានការសុខាភិបាល ដែលបានដាក់ចេញដោយអាជ្ញាធរ មានសមត្ថកិច្ច៕

អត្ថបទទាក់ទង