អគ្គិសនីកម្ពុជា ជូនដំណឹងពីការផ្តាច់ភ្លើងរយៈពេល៤ថ្ងៃ
អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ភ្លើងនៅតាមតំបន់មួយចំនួនរយៈពេល ៤ថ្ងៃ ពីថ្ងៃទី៦ ដល់ ៩ កញ្ញា ២០១៨ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
ពេលវេលា និងទីកន្លែងដែលត្រូវផ្តាច់ភ្លើងរួមមាន៖
១. ថ្ងៃទី៦ កញ្ញា៖ សង្កាត់ផ្សារថ្មីទី២ កាកាបទី២ កន្ទោក ត្រពាំងក្រសាំង និងតំបន់មួយចំនួនក្នុងឃុំបែកចាន ឃុំឆក់ឈើនាង ឃុំពើក ឃុំដំណាក់អំពិល ក្នុងស្រុកអង្គស្នួល ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
២. ថ្ងៃទី៧ កញ្ញា៖ សង្កាត់ច្រាំងចំរេះទី១ ឃ្មួញ ចោមចៅទី១ និងចោមចៅទី២ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច។
៣. ថ្ងៃទី៨ កញ្ញា៖ សង្កាត់ចាក់អង្រែក្រោម សំរោងក្រោម ស្នោរ ទួលសង្កែទី១ កន្ទោក ត្រពាំងក្រសាំង និងកំបូល ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៤ល្ងាច។
៤. ថ្ងៃទី៩ កញ្ញា៖ សង្កាត់ទឹកថ្លា អូរបែកក្អម ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ឫស្សីកែវ គីឡូម៉ែត្រលេខ៦ ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ ចោមចៅទី១ និងចោមចៅទី២ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕