ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ដល់កាដូដ៏ធំមួយទៀតជូនជនរួមជាតិ គឺប្រកាសទិញស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 40
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ដល់កាដូដ៏ធំមួយទៀតជូនជនរួមជាតិ គឺប្រកាសទិញស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ដល់កាដូដ៏ធំមួយទៀតជូនជនរួមជាតិ គឺប្រកាសទិញស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង

កាដូធំមួយទៀតហើយ ដែលលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសផ្ដល់ជូនជនរួមជាតិ នាឱកាសព្រះរាជពិធីបុណ្យអុំទូក គឺរាជរដ្ឋាភិបាលបានប្រកាសទិញ ស្ពានឆ្លងកាត់ដៃសមុទ្រឆ្ពោះទៅកាន់ប្រទេសថៃ នៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ប្រាក់ទៀតឡើយ។ នេះជាការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ប្រាក់ នឹងធ្វើឡើងនៅវេលា ម៉ោង០០៖០០នាទីពាក់កណ្ដាលអធ្រាត្រថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយឡែកបងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចទិញយកត្រឡប់មកវិញស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃដែលវិនិយោគដោយ ក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ថ្លៃ ចាប់ពីម៉ោង០០៖០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក។
ចំពោះកិច្ចការដែលនៅសេសសល់ សូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ។ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ»៕

 

អត្ថបទទាក់ទង