ខ្មែរប៉ុស្ដិ៍ Close

វីដេអូ៖ លោក កុក ស ដែល​ សម រង្ស៊ី ស៊ីញ៉េកាត់ដីខ្មែរឱ្យ​ចំ​នួន​៤ខេត្ត​នៅ​ភាគ​ឥសាន្តប្រទេស គឺជាជន​ជាតិវៀតណាម​យ៉ាង​ពិត​ប្រាកដ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 161

នៅ​ទី​បំ​ផុត​ប្រវត្តិ​របស់​លោក កុក ស ដែលទណ្ឌិត​ សម រង្ស៊ី​ អតី​តប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​កាលពី​ខែ​មេសា ឆ្នាំ​២០១៣ ដោយ​សន្យាកាត់​ដី​ខ្មែរចំ​នួន​៤ខេត្ត គឺ​ខេត្ត​ស្ទឹងត្រែង ក្រចេះ រតនគីរី និង​មណ្ឌល​គិរី​ឱ្យ​នោះ​ គឺជា​ជន​ជាតិ​វៀតណាម​ រស់​នៅ​ក្នុង​ភូមិ​យ៉ា​ឡាយ នៃ​ភូមិភាគ​កណ្តាល​ប្រទេស​វៀតណាម​។

បើ​យោង​តាម​វីដេអូ​ដែល​បាន​ផលិត និង​ផ្សព្វ​ផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ហើយ​ដែល​ខ្មែរប៉ុស្តិ៍ ទទួល​បាន​នៅ​ព្រលប់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨នេះ បាន​លាត​ត្រដាង​នូវ​ជីវប្រវត្តិពិត​ប្រាកដរបស់​លោក កុក ស ដែល​មិន​ចេះ​និយាយភាសាខ្មែរនោះ គឺពិតជា​ជន​ជាតិ​វៀតណាម​ ខុសពី​អ្វី​ដែល​ទណ្ឌិត សម រង្ស៊ី ធ្លាប់​បាន​និយាយ​បំ​ភ័ន្ត​សាធារណៈមតិជាតិ និង​អន្តរជាតិ​ថា លោក កុក ស គឺជា​ជន​ជាតិ​ភាគ​តិចកម្ពុជា​។

នេះ​ហើយ​ជា​អំពើ​ក្បត់​ជាតិ​ថ្មី​មួយ​ទៀត​របស់​ទណ្ឌិត សម រង្ស៊ី ដែល​ធ្លាប់​បាន​ប្រកាសខ្លួន​ថា ស្អប់​ជន​ជាតិ​វៀតណាម​ និង​តែង​តែ​រិះ​គន់​រដ្ឋាភិបាល​របស់​សម្តេច​ ហ៊ុន សែន ថា ជា​អាយ៉ង​យួន ខណៈដែល​ សម្តេច​ ហ៊ុន សែន ប្តេជ្ញាការពារ​អធិបតេយ្យជាតិ បូរណ​ភាព​ទឹក​ដី​ និង​ចរចាជា​មួយ​ប្រទេស​វៀតណាម​យ៉ាង​តឹង​រឹង​បំ​ផុត​ក្នុង​ការ​បោះ​បង្គោល​ខណ្ឌសីមាព្រំ​ដែន​គោក ក៏ដូចជា​ព្រំ​ដែន​សមុទ្រ។

សូម​ទស្សនាវីដេអូ​ ដែល​បរិយាអំ​ពី​ជីវប្រវត្តិ​ពិត​របស់​លោក កុក ស​ ៖

https://youtu.be/50ixDa7OvX8

អត្ថបទទាក់ទង