ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ទៀតបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមាននោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 34
ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ទៀតបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមាននោះទេ ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ទៀតបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមាននោះទេ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ ពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ និងមិនមានករណីវិជ្ជមានវីរុសកូរីដ-១៩ថ្មីនោះទេ។

អ្នកជាសះស្បើយទាំង ៥នាក់រួមមាន៖

  1. បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
  2. បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
  3. បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
  4. បុរសជនជាតិចិនអាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
  5. បុរសជនជាតិចិនអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ

បុរសជនជាតិចិនទាំង០៤នាក់ខាងលើ ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីនមកកម្ពុជានៅ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧១នាក់ (ស្រី៥៤នាក់ និងបុរស២១៧នាក់) និង អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន០៣នាក់៕

អត្ថបទទាក់ទង