ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការរមនីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស និងឱ្យធ្វើដំណើរឆ្លងខេត្តឡើងវិញ លើកលែងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 55
រាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការរមនីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស និងឱ្យធ្វើដំណើរឆ្លងខេត្តឡើងវិញ លើកលែងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការរមនីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស និងឱ្យធ្វើដំណើរឆ្លងខេត្តឡើងវិញ លើកលែងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

នាព្រឹកថ្ងៃអាទិត្យទី ២៥ ខែមេសា ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចមួយ ដែលបិទបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមនីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែល ខ្លួនបានដាក់ចេញកាលពីថ្ងៃទី ៦ ខែមេសា និងនៅថ្ងៃទី ១៧ ខែមេសាកន្លងទៅ។

នៅក្នុងសេចក្ដីសម្រេចដដែលនេះបានបញ្ជាក់ថា សម្រាប់ការធ្វើដំណើរចេញចូល និងឆ្លងកាត់តាមភូមិសាស្ត្រនានាដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល និងសេចក្ដីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានីខេត្តដែលមានជាធរមាន។

ដោយឡែក នៅពេលសួរថា តើនឹងត្រូវបន្តបិទខ្ទប់ឬបើកឡើងវិញ ​សម្រាប់រាជធានី​ភ្នំពេញនិង​ក្រុង​តាខ្មៅ លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បានឱ្យដឹងតាមរយៈ​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅព្រឹក​ថ្ងៃអាទិត្យ​នេះថា អាជ្ញាធរ​ក្រុង​កំពុង​រង់ចាំ​សេចក្តី​សម្រេចពី​ក្រសួងសុខាភិបាល និង​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែល​ជាអ្នក​ជំនាញជាមុនសិន ទើប​រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងនៅពេលក្រោយ៕

អត្ថបទទាក់ទង