ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជម្ងឺដែលនៅសល់ ១នាក់ចុងក្រោយបានជាសះស្បើយហើយ, ហើយថ្ងៃនេះផងដែរក៏ពុំមានអ្នកឆ្លងថ្មីនោះទេ
គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបានព្យាបាលអ្នកជម្ងឺដែលនៅសល់ចំនួន ១នាក់នោះបានជាសះស្បើយហើយ ហើយក៏មិនមានករណីឆ្លងជំងឺថ្មីទៀតដែរ ។
អ្នកជម្ងឺដែលបានជាសះស្បើយក្រោយគេនេះគឺជានារីជនជាតិខ្មែរម្នាក់នៅឯខេត្តបន្ទាយមានជ័យដែលបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅភ្នំពេញ ។
គួរជម្រាបថា គិតមកត្រឹមព្រឹកនេះ កម្ពុជាលែងមានអ្នកជម្ងឺកូវីដ-១៩ទៀតហើយ ហើយដែលករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណី ខណៈជាសះស្បើយទាំង ១២២ករណី ៕