ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប ចេញសេចក្តីបំភ្លឺ អំពីការគូសសញ្ញាគាំទ្រ គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី១ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 196

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីបំភ្លឺ ស្ដីពីការគូសសញ្ញាគាំទ្រគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត ដើម្បីជាភាពងាយស្រួល ដល់ប្រជាពលរដ្ឋអ្នកបោះឆ្នោតអស់ភាពស្រពិចស្រពិល អំពីគំនូសសញ្ញាគាំទ្រនេះ។ នេះបើយ៉ោងតាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប នៅថ្ងៃទី០១ ខែមិថុនានេះ។

សេចក្តីបំភ្លឺដដែល បន្តថា គ.ជ.ប បានលើកទឹកចិត្តឲ្យអ្នកបោះឆ្នោតគូស «ធិក» ជាសញ្ញាគាំទ្រគណបន្សនយោបាយ ដែលខ្លួនពេញចិត្តនៅលើសន្លឹកឆ្នោត។

គ.ជ.ប បញ្ជាក់ទៀតថា ចំពោះសន្លឹកឆ្នោតមានគំនូសសញ្ញាគាំទ្រផ្សេងពីនេះ ដែលនាំឲ្យគេសម្គាល់បាន នូវអត្តសញ្ញាណរបស់អ្នកបោះឆ្នោត ដូចជា៖

  • សន្លឹកឆ្នោតមានសរសេរពាក្យពេចន៍ ពាក្យអធិប្បាយ
  • សន្លឹកឆ្នោតមានផ្ដិតស្នាមម្រាមដៃ
  • សន្លឹកឆ្នោតមានបិទតែម ឬក្រដាសប្រាក់ ឬក្រដាសមានសំណេរ ឬសញ្ញាផ្សេង
  • សន្លឹកឆ្នោតមានឯកសារផ្សេងៗបិទ ឬខ្ទាស់ជាប់ជាមួយ
  • សន្លឹកឆ្នោតមានសរសេរឈ្មោះ ឬហត្ថលេខា ឬសញ្ញាណដែលនាំឲ្យគេស្គាល់អ្នកបោះឆ្នោត

សន្លឹកឆ្នោតទាំងនេះ ត្រូវបានចាត់ទុកជាសន្លឹកឆ្នោតមិនបានការ ដូចកំណត់ក្នុងចំណុច ៨.១១.២.៣ នៃបទបញ្ជា និងនីតិវិធី សម្រាប់ករបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៕

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់ គ.ជ.ប ទាំងស្រុង៖

អត្ថបទទាក់ទង