ខ្មែរប៉ុស្ដិ៍ Close

ព្រៃភ្នំកូនខ្លែង ជាសហគមន៍ព្រៃធំជាងគេមួយ ក្នុងខេត្តបន្ទាយមានជ័យ​ ដែលមានសម្រស់គួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ វប្បធម៌ & ប្រវត្តិសាស្រ្ដ 57

ព្រៃភ្នំកូនខ្លែង ជាសហគមន៍ព្រៃធំជាងគេមួយ ក្នុងខេត្តបន្ទាយមានជ័យ មានទីតាំងឋិតនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានយកចិត្តទុកពីសហគមន៍ ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងអភិរក្ស ការពារ និងថែរក្សា។

សហគមន៍ព្រៃឈើភ្នំកូនខ្លែងត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០០០ បន្ទាប់ពីសមាហរណកម្មនៅឆ្នាំ១៩៩៨ ដោយនយោបាយឈ្នះៗរបស់លោកនាយករដមន្រ្តី​ ហ៊ុន​ សែន​ ដែលមានផ្ទៃដីសរុប​ ២៣៧៣​ ហិកតា​ មានប្រជាពលរដ្ឋ២ភូមិ​ ប្រមាណ៤២៩គ្រួសារជាសមាជិក។

ក្រោយពីបង្កើតជាផ្លូវការសហគមន៍បានសម្រេចកម្មវិពីអប់រំបណ្ដុះបណ្ដាលដល់សមាជិកអំពីកាពារព្រៃឈើដែលគាំទ្រដោយអង្គការអូខិនដិន ស្ថានទូតស្វីសនិងខ័ណ្ខរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប។​ ព្រៃសហគមន៍ភ្នំកូនខ្លែង ជាព្រៃដែលនៅសេល់សលធំជាងគេ​ នៅក្នុងខេត្តបន្ទាយមានជ័យដែលគួរតែយកចិត្តទុកដាក់ការពារនិងអភិរក្សជាបន្តដើម្បីនិរន្តភាពបរិស្ថានការពារលំនឹងធម្មជាតិ និងកាត់បន្ថយគ្រោះធម្មជាតិនានា៕

អត្ថបទទាក់ទង