រកឃើញ និងឃាត់ខ្លួនបុរសថ្លើមធំដែលហ៊ានផ្ញើគ្រាប់បែកឲ្យ បារ៉ាក់ អូបាម៉ា ហើយ!
បុរសវ័យ ៥៦ឆ្នាំម្នាក់ត្រូវបានឃាត់ខ្លួននៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ដោយជាប់ពាក់ព័ន្ធនឹងការផ្ញើគ្រាប់បែក។
ជនខាងលើមានឈ្មោះថា Cesar Sayoc កំពុងប្រឈមនឹងការជាប់ទោសចំនួន ៥ ក្នុងនោះរួមមាន ការផ្ញើគ្រាប់បែក និង គំរាមកំហែងអតីតប្រធានាធិបតីអាមេរិក ហើយប្រឈមនឹងការជាប់គុករហូតដល់ ៤៨ឆ្នាំ។
ប្រធានាធិបតីអាមេរិកទី៤៥ លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា «សកម្មភាពនេះគួរឲ្យស្អប់ខ្ពើមបំផុត និងមិនត្រូវមាននៅក្នុងប្រទេសយើងឡើយ»។
គួរបញ្ជាក់ឲ្យដឹងថា គ្រាប់បែកចំនួន១៤ ត្រូវបានបញ្ជូនទៅឲ្យបុគ្គលល្បីៗជាច្រើន ក្នុងនោះរួមមានទាំង អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និង តារាសម្តែង Robert de Niro ផងដែរ។ ហេតុការណ៍ទាំងនេះបានកើតឡើងក្នុងរយៈពេលមិនដល់ ២សប្តាហ៍ឡើយ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកមកដល់។
អត្ថបទ៖ សប្បាយ